ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ខៃ ប្រសិទ្ធ បង្ហាញ​វត្តមាន​ក្នុង MV ចម្រៀង​ថ្មី ជាមួយ​នឹង​ការ​តុបតែង​កាយ​ជា​ស្តេច​យ៉ាង​សង្ហា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខៃ ប្រសិទ្ធ បង្ហាញ​វត្តមាន​ក្នុង MV ចម្រៀង​ថ្មី ជាមួយ​នឹង​ការ​តុបតែង​កាយ​ជា​ស្តេច​យ៉ាង​សង្ហា

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់តារាសម្តែងប្រុសជើងចាស់ដ៏ល្បីឈ្មោះបោះសំឡេង គឺលោក ខៃ ប្រសិទ្ធ គឺមានទស្សនិកជនមិនតិចនាក់នោះទេ ដែលគាំទ្រនិងស្គាល់តារារូបនេះ ទោះបីជាលោកមិនសូវបានសម្តែងរឿង ឬសម្តែងចម្រៀងញឹកញាប់ក្តី តែរាល់ស្នាដៃថ្មីៗរបស់លោ​ក​នៅតែមានទស្សនិកជនចាប់អារម្មណ៍ខ្លាំង។ ជាក់ស្តែងថ្មីៗនេះ លោកបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការបញ្ចេញរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាពកំពុងថត ដោយមើលមួយភ្លែតស្មានតែសម្តែងភាពយន្ត តាមពិតលោកបានចូលរួមសម្តែងក្នុង MV ចម្រៀងមួយបទ ជាមួយនឹងសិល្បករជំនាន់ក្រោយ។

បើតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា តារាសម្តែងជើងចាស់ខៃ ប្រសិទ្ធ ឆ្លៀតពេលមកលេងស្រុកកំណើតលើកនេះ បានថតMV ចម្រៀងឱ្យផលិតកម្ម PPS មួយបទ ជាប្រភេទចម្រៀងបុរាណមានចំណងជើងថា «ស័ង្ខសិល្ប៍ជ័យ» ទុកជាចំណងដៃ បើកទំព័រឆ្នាំ២០១៩។ ក្នុងបទចម្រៀងនេះលោកខៃ ប្រសិទ្ធ ដើរតួជាស្តេច និងមានតារាថ្មីៗជាច្រើនរូបទៀតចូលរួមសម្តែងជាមួយ។ ទោះតារាប្រុសរូបនេះ មានវ័យជ្រេរ និងមិនសូវសម្តែងក៏ពិតមែន តែបើនិយាយពីសម្រស់ការតុបតែងខ្លួនក្នុងឈុតបុរាណក៏មិនចាញ់ក្មេងៗប៉ុន្មានដែរ ហើយបើនិយាយពីការសម្តែង គឺបានយ៉ាងល្អ ទោះខកខានមិនសូវសម្តែងក្តី។

គួរជម្រាប់ថា លោក ខៃ ប្រសិទ្ធ កាលពីមួយរយៈមុនក៏បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ម្តងរួចមកហើយ តាមរយការសម្តែងក្នុងចម្រៀងមួយបទ «ឪពុកអ្នកក្រ» ដោយដើរតួជាបុរសកម្សត់ ត្រូវធ្វើ​ការទាំងលំបាក ដើម្បីចិញ្ចឹមកូនស្រីម្នាក់ក្នុងបន្ទុក ខណៈការចូលតួសម្តែង គឺធ្វើឱ្យក្រុមការងារកោតសរសើរគ្រប់គ្នាតែម្តង។ ដោយឡែក សម្រាប់ស្នាដៃថ្មីមួយនេះ កំពុងតែត្រូវបានទស្សនិកជនជាច្រើន រងចាំទស្សនាការសម្តែងរបស់លោក៕

ខៃ ប្រសិទ្ធ បង្ហាញ​វត្តមាន​ក្នុង MV ចម្រៀង​ថ្មី ជាមួយ​នឹង​ការ​តុបតែង​កាយ​ជា​ស្តេច​យ៉ាង​សង្ហា

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់