ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

«មនុស្សចាក់រុក» បទថ្មី ពេជ្រ សោភា អត្ថន័យចំៗ ដល់​អ្នក​ដែល​ពូកែ​អុចអាល

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មនុស្សចាក់រុក - ពេជ្រ សោភា

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ចាប់តាំងពីពេលប្រឡូកចូលក្នុងសិល្បៈចម្រៀងអស់ពេលជាច្រើនឆ្នាំ តារាស្រីរូបនេះនៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ខណៈបទចម្រៀងស្ទើរតែទាំងអស់របស់នាង គឺសុទ្ធតែមានការគាំទ្រ។ យ៉ាងណាមិញ ថ្មីៗនេះ ស្រីស្អាតជាប់ឈ្មោះមេម៉ាយចាយរាង អ្នកនាង ពេជ្រ សោភា បានបញ្ចេញ​នូវបទចម្រៀងដែលជាស្នាដៃនិពន្ធ របស់ខ្លួនមួយបទទៀតហើយ​ មានចំណងជើងថា «មនុស្សចាក់រុក» ដែលអត្ថន័យទាំងមូល គឺចាក់ចំៗតែម្ដង ដល់អ្នកដែលពូកែខាងអុចអាល ចាក់រុកអ្នកដទៃឲ្យឈ្លោះគ្នា។

តាមរយៈបទចម្រៀង «មនុស្សចាក់រុក» ដែលអ្នកនាង ពេជ្រ សោភា បានបញ្ចេញថ្មីៗនេះ ជាក់ស្ដែងគឺពិតជាមានការពេញនិយម និងចាប់អារម្មណ៍មែនទែន ពីទស្សនិកជនអ្នកគាំទ្រ ខណៈបទនេះ ទើបនឹងបញ្ចេញមិនទាន់បានប៉ុន្មានថ្ងៃផង តែមានអ្នកចូលទស្សនា រាប់សែនដងក្នុងបណ្ដាញសង្គមយូធូប។

អ្វីដែលទស្សនិកជនពេញចិត្ត និងចាប់អារម្មណ៍ទៅលើបទចម្រៀងនោះ គឺ​មិនត្រឹមតែមានចង្វាក់ភ្លេងគួរឲ្យជក់ចិត្តដិតអារម្មណ៍នោះទេ បើនិយាយពីអត្ថន័យវិញ គឺពិសេសខ្លាំងនោះគឹច្រៀងចំៗ ដល់អ្នកដែលពូកែតែខាង ចាក់រុកអុចអាល គូស្នេហ៍អ្នកដទៃជាដើម។

ទស្សនិកជនបានធ្វើការកោតសរសើរ ទៅលើស្នាដៃបទថ្មី របស់អ្នកនាង ពេជ្រ សោភា ទាំងបទភ្លេង និងទំនុកច្រៀងនៃបទ «មនុស្សចាក់រុក» ពិតជាស៊ីសង្វាក់គ្នាល្អណាស់ មិន​ត្រឹមតែ​​ប៉ុណ្ណោះ​ អត្ថន័យក៏រឹតតែ​កប់ទៅទៀត​ ចំពោះ​មនុស្ស​ប្រភេទចូលចិត្ត និយាយចាក់រុកអ្នកដទៃ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់