ថ្ងៃ សុក្រ ទី 26 ខែ កុម្ភៈ ឆ្នាំ 2021 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 26 ខែ កុម្ភៈ ឆ្នាំ 2021
ទំនាក់ទំនង ៖ 077662291 - 015769791

តារា​ចម្រៀង​លោក អុីណូ ផ្ដើម​ចេញ​ពី​លុយ​៤០ម៉ឺនរៀល ដែល​ឪពុក​ជា​ជនពិការ​ផ្ដល់ឲ្យ តស៊ូរហូតទទួលបានភាព​ល្បីល្បាញ!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Team Original Song

Team Original Song

Team Original Song

Team Original Song

https://www.facebook.com/Eno.Official1985/videos/430681297579591/

https://www.facebook.com/Eno.Official1985/videos/961146277563073/

https://www.facebook.com/Eno.Official1985/videos/2435526533388632/

https://www.facebook.com/Eno.Official1985/videos/803526760069084/

(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងបច្ចុប្បន្នលោកក៏ជាអ្នកគ្រប់គ្រង ក្នុង «Team Eno Original Song» លោក អុីណូ ត្រូវបានទស្សនិកជនដឹងថា លោកតែងតែបើកឱកាស ឲ្យតារាថ្មីៗ ជំនាន់ក្រោយ បានបញ្ចេញស្នាដៃច្រៀង ក្រោមការជួយជ្រោមជ្រែងពីលោកផ្ទាល់ តាមរយៈការតែង និពន្ធបទ Original Song ឲ្យច្រៀងជាដើម ទាំងនេះជាការងារសិល្បៈរបស់លោក ដែលទស្សនិកជនបានឃើញសព្វថ្ងៃ ក៏ដូចជាជោគជ័យមួយសម្រាប់លោកផងដែរ ។ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យ នៅក្នុងវិថីសិល្បៈ និងមានឈ្មោះល្បីដូចសព្វថ្ងៃ តាមរយៈការចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាចម្រៀងដែលមានប្រវិត្តចូរចត់រូបនេះ បានទម្លាយថា ផ្ដើមចេញពីលុយដែលមានចំនួនត្រឹមតែ៤ម៉ឺនរៀល ដែលឪពុកពិការបានផ្ដល់ឲ្យ ទើបធ្វើឲ្យលោក មានកេរ្តិ៍ឈ្មោះល្បីក្នុងសិល្បៈក្នុងពេលបច្ចុប្បន្ន។

តារាចម្រៀងលោក អុីណូ ដែលមានឈ្មោះពិតថា «សាន ពេជ្រសុភារិទ្ធ» បាននិយាយថា ដោយសារតែការស្រលាញ់ក្នុងវិថីសិល្បៈ លោកត្រូវចាកចេញ រស់ឃ្លាតឆ្ងាយពីផ្ទះ ដើម្បីស្វែងរកក្ដីសុបិន្តធ្វើជាតារាចម្រៀង ពេលនោះឪពុករបស់លោកដែលជាអតីតនាយទាហាន និងជាមនុស្សពិការ បានឲ្យលុយលោក ក្នុងការធ្វើដំណើរ​ចាកចេញពីផ្ទះស្វែងរកក្ដីសុបិន្តដែលខ្លួនស្រលាញ់។ ដោយសារតែលុយ ៤០ម៉ឺនរៀល ជាទ្រព្យដែលឪពុកលោកបានចែកឲ្យ មុនពេលលោកចាកចេញពីផ្ទះនោះហើយ ទើបធ្វើឲ្យលោកមានថ្ងៃនេះ និងជាអ៊ីណូដែលល្បីនិងមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ។

ការតស៊ូរហូតបានធ្វើឲ្យលោក អុីណូ ក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ ដែលមានទស្សនិកជនជាច្រើនគាំទ្រ និងបានបញ្ចេញនូវស្នាដៃផលិតចម្រៀង និពន្ធបទភ្លេង និពន្ធទំនុកច្រៀងឲ្យតារាល្បីៗជាច្រើនបទ ដូចជាលោក កែវ វាសនា លោក ហង្ស​ ឧត្តមមន្នី ជាដើម។ ហើយបច្ចុប្បន្ន លោកក៏បានបង្កើតជា «Team Original Song» ខណៈដែលបច្ចុប្បន្ន លោកប្រមូលបានសមាជិក ១៧នាក់ហើយ ហើយចំពោះការផលិត ក៏ដូចជាបែងចែកបទចម្រៀង គឺលោកធ្វើដោយខ្លួនឯង។

ទាក់ទងនឹងរឿងរ៉ាវគ្រួសាររបស់តារាចម្រៀងលោក អុីណូ គឺលោកមានបងប្អូន៤អ្នក ប្រុស៣ និងស្រីម្នាក់ លោកជាកូនទី២នៅក្នុងគ្រួសារ ដោយមានម្ដាយជាគ្រូបង្រៀន និងឪពុកគឺជាអតីតទាហានម្នាក់។តារាចម្រៀងរូបនេះ ឈានជើងចូលក្នុងវិស័យសិល្បៈក្នុងកំឡុងឆ្នាំ ២០០៥ គិតមកបច្ចុប្បន្នគឺមានរយៈពេល ប្រមាណជាង១៤ឆ្នាំហើយ ឯប្រជាប្រិយភាពរបស់តារាប្រុសរូបនេះវិញ គឺហាក់កេរ្តិ៍ឈ្មោះល្បីដែលក្នុងសិល្បៈ។ នៅថ្ងៃអនាគតលោកចង់បង្កើតជាសាលាបង្រៀនផ្នែកសិល្បៈដោយមានដូចជា បង្រៀនធ្វើភ្លេង ដូចជាផ្នែកហ្គីតា ស្គរ និងបង្កើតជាសាលាផ្នែកសម្ដែងទៀតផង។

ចុងក្រោយតារាចម្រៀង លោក អុីណូ បានថ្លែងអំណរគុណដល់ទស្សនិកជន ពិសេសអ្នកគាំទ្រ បានតែងតែធ្វើការគាំទ្រលោករហូតមក តាំងពីពេលដែលលោកប្រឡូកចូលសិល្បៈដំបូង រហូតមកទល់ពេលបច្ចុប្បន្ន ហើយលោកក៏សង្ឃឹមថា ទស្សនិកជននឹងនៅតែបន្តជាការគាំទ្រដល់រូបលោក ក៏ដូចជា«Team Eno Original Song»ដែលលោកទើបនឹងបង្កើត និងផ្ដល់កម្លាំងដល់អ្នកសិល្បៈឲ្យមានទឹកចិត្តក្នុងការផលិតកម្មជាចម្រៀង Original ឲ្យបានកាន់តែច្រើន ដើម្បីជាការលើកស្ទួយឲ្យវិស័យសិល្បៈកម្ពុជាកាន់តែមានការរីកចម្រើនឡើងកាន់តែខ្លាំងថែមទៀត៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់