ថ្ងៃ សុក្រ ទី 26 ខែ កុម្ភៈ ឆ្នាំ 2021 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 26 ខែ កុម្ភៈ ឆ្នាំ 2021
ទំនាក់ទំនង ៖ 077662291 - 015769791

តារាសម្ដែង ចាន់រិទ្ធ មេធានី ដាច់​ចិត្ត​សុំក្ដី​មេត្តា​​ពី​​អ្នកសិល្បៈ​រួមជំនាន់ និង​សប្បុរជន ជួយ​ដល់​រូបលោក ​ដែល​កំពុង​​ធ្លាក់ខ្លួន​ឈឺ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារាសម្ដែង ចាន់រិទ្ធ មេធានី

តារាសម្ដែង ចាន់រិទ្ធ មេធានី

តារាសម្ដែង ចាន់រិទ្ធ មេធានី

តារាសម្ដែង ចាន់រិទ្ធ មេធានី

តារាសម្ដែង ចាន់រិទ្ធ មេធានី

(ភ្នំពេញ)៖ លោក ចាន់រិទ្ធ មេធានី គឺជាតារាសម្តែងជើងចាស់មួយរូប ដែលត្រូវបានមហាជនដឹងថា លោកល្បីល្បាញ និងត្រូវបានទស្សនិកជនស្គាល់ច្រើន កាលពីជំនាន់ជាមួយនឹងលោក ខៃ ប្រសិទ្ធ។ តែយ៉ាងណា បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនលំបាកខ្លាំង ដោយសារជំងឺទឹកនោមផ្អែមវាយលុក។ ដោយអស់លទ្ធភាពព្យាបាល​ដោយខ្លួនឯង លោកបានអំពាវនាវសុំជំនួយ សុំក្ដីមេត្តាពីអ្នកសិល្បៈរួមជំនាន់ និងសប្បុរសជននានា ដើម្បីជួយសម្រាលទុក្ខលំបាក ដែលលោកកំពុងតែប្រឈមសព្វថ្ងៃ។

តាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែង សាវិន ហ្វីលីព បានរៀបរាប់យ៉ាងដូច្នេះថា «ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក។ គាត់បានផ្ញើសារសំឡេងមកខ្ញុំ ប្រាប់ឲ្យខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀត ដែលមានជីវភាពរស់នៅប្រសើរជាងគាត់ ឲ្យជួយគាត់ផង ព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត ជាពិសេស គឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង»។

តារាសម្ដែង សាវិន ហ្វីលីព បានញ្ជាក់បន្ថែមថា «ខ្ញុំធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំ ជួយគាត់ច្រើនដងមកហើយកាលពីលើកមុនៗ។ បើមានបងប្អូនសប្បុរសជនណា ចង់ជួយគាត់ នេះជាលេខគាត់ ០១២ ៥៦ ៧៥ ៣៣​»។

គួរជម្រាបថា លោក ចាន់រិទ្ធ មេធានី បានបាត់មុខពីវិស័យសិល្បៈ ស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខទៅហើយ ព្រោះលោកត្រូវបានគេដឹងថា បានសម្រេចចាកចេញពីវិថីសិល្បៈ ​ទៅប្រកបការងារ ជាអ្នករត់កង់បីជំនួសវិញ។ បច្ចុប្បន្ន ជីវភាពរបស់លោក ហាក់ជួបប្រទះនឹងបញ្ហាលំបាកខ្លាំង ទាំងខ្លួនក៏មានជំងឺ​ ខ្វះខាតថ្លៃព្យាបាល និងបរិយាកាសទាំងការងារ មិនសូវអំណោយផលផងនោះ៕

ប្រភព៖ Fresh News

 

មតិយោបល់