បទ «វាលខ្នង» របស់ Tempo ក្នុងផលិតកម្ម Galaxy Navatra មើលហើយរញ្ជួយអារម្មណ៍
(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវ MV បទចម្រៀងថ្មីរបស់តារាចម្រៀងរ៉េបវ័យក្មេងគឺលោក Tempo ដោយមានចំណងជើងថា «វាលខ្នង» ខណៈដែល MV បទចម្រៀងមួយនេះ អាចធ្វើឲ្យប្រិយមិត្តទស្សនិកជន ពិសេសបុរសៗទស្សនាហើយរញ្ជួយអារម្មណ៍ គ្រប់គ្នា។
ជាការពិត តាមរយៈបទចម្រៀង របស់តារារ៉េប Tempo ដែលទើបនឹងបញ្ចេញក្ដៅៗក្នុងផលិតកម្ម Galaxy Navatra ចំណងជើង «វាលខ្នង» កំពុងតែធ្វើឲ្យមិត្តៗយុវវ័យ មានការចាប់អារម្មណ៍ខ្លាំង មិនត្រឹមតែមានបទភ្លេងគួរឲ្យទាក់ទាញនោះទេ ដោយឡែកសម្រាប់ MV វិញ គឺរឹតតែមានភាពស៊ីអារម្មណ៍ខ្លាំង ព្រោះតែភាពសិចស៊ី របស់តួអង្គស្រីដែលសម្ដែង ក្នុងបទនេះតែម្ដង។
ជាក់ស្ដែង គ្រាន់តែឃើញចំណងជើងនៃបទចម្រៀង ក៏ទស្សនិកជនអាចដឹងដែលថា អត្ថន័យនៃបទ «វាលខ្នង» គឺមានន័យយ៉ាងណាបាត់ទៅហើយ ពោលគឺរៀបរាប់ពីរូបសម្រស់ដ៏ទាក់ទាញ របស់មនុស្សស្រី ដែលបានបញ្ចេញនូវរាងកាយសិចស៊ី ពាក់អាវវាលខ្នង បញ្ចេញសាច់ខ្ចី ចេញដើមទ្រូង សម្ញែងភ្នែកបុរសៗ ឲ្យឈ្លក់វង្វេង ទៅនឹងរូសម្រស់ ជាពិសេសនោះគឺ ប្រាថ្នាចង់បានយកមកថ្នាក់ថ្នម។ យ៉ាងណាមិញ បទចម្រៀងថ្មីរបស់លោក Tempo មួយបទនេះ ហាក់ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ខណៈបទនេះមានអ្នកចូលទស្សនា និងចែករំលែកជាច្រើន នៅក្នុងបណ្ដាញសង្គម។
គួរបញ្ជាក់ដែរថា លោក Tempo គឺជាតារាចម្រៀងរ៉េបប្រុសមួយរូប ពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពសិល្បៈ ខណៈប្រុសស្អាតរូបនេះ មិនត្រឹមតែមានទឹកដមសំឡេង ច្រៀងនិងរ៉េបបានយ៉ាងពីរោះនោះទេ លោកថែមទាំងអាចនិពន្ធបទភ្លេង និងទំនុកច្រៀងបានយ៉ាងល្អថែមទៀតផង។ ជាមួយគ្នានេះ បទចម្រៀងដែលលោកបានបញ្ចេញ ក៏ដូចជាបកស្រាយ គឺសុទ្ធតែជាបទដែលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាក់ស្ដែងដូចជាបទថ្មី ដែលទើបនឹងចេញក្នុងផលិតកម្ម Galaxy Navatra មានចំណងជើងថា «វាលខ្នង» ក៏ជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ផងដែរ។
ប្រភព៖ Fresh News