ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ទេវនាដនិម្មិត ឯម ធាយ អាយុ៨៦ វស្សា ព្រឹទ្ធាចារ្យសិល្បៈខ្មែរ “មរតកមនុស្សរស់” និងការស្រលាញ់មើលថែសិល្បៈបុរាណនេះកន្លងមក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ទេវនាដនិម្មិត ឯម ធាយ

ទេវនាដនិម្មិត ឯម ធាយ

ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ ទេវនាដនិម្មិត ក្នុងអាយុ៨៦ វស្សា ព្រឹទ្ធាចារ្យសិល្បៈដែលជាទេវនាដនិមិ្មតខ្មែរ បានទទួលងារ “មរតកមនុស្សរស់” ផ្តល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជា។ ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ ងារជា “ទេវនាដនិម្មិត” ឯកទេសរបាំព្រះរាជទ្រព្យ និងចម្រៀងបុរាណ បានធ្លាក់ខ្លួនឈឺដោយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងនោះផងដែលថ្មីៗនេះលោកយាយក៏បានបង្ហាញបង្ហើរសំនៀងច្រៀង ទាំងលោកយាយស្ថិតក្នុងស្ថានភាពគេងលេីគ្រែពេទ្យ ដៃយាយបន្តោងសេរ៉ូមក្តី។ ដោយមានការសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្លួនយាយគេងលេីគ្រែពេទ្យ ដៃយាយបន្តោងសេរ៉ូម តែចិត្តយាយតែងតែស្ថិតនៅក្នុងរង្វង់សិល្បៈដដែល ចាប់តាំងពីវ័យកុមារភាពដែលជីវិតស្ថិតនៅជាមួយសិល្បៈរហូតឈានចូលវ័យជរាភាព អ្វីដែលតែងតែផ្លាស់ប្តូរគឺវ័យ ប៉ុន្តែបេះដូងនៅជាមួយសិល្បៈមិនដែលផ្លាស់ប្តូរឡេីយ”។ សូមរំលឹកថាស្នាដៃរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែង និងការខិតខំប្រឹងប្រែងរបស់គាត់ ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជនជំនាន់ក្រោយ៕

ពាក្យទាក់ទង ៖
 

មតិយោបល់