ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ចន ​ច័ន្ទលក្ខិណា ​ថត​រូប​តាំង​មុខ​រោងការ​ ក្រោយ​បណ្ដេញ​ឲ្យ​លោក​ ហេង ឡុង ​ចេញ​ពី​ជីវិត​ (វីដេអូ)

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារា​សម្ដែង​មេម៉ាយ​កូន​មួយ ​ចន ច័ន្ទលក្ខិណា ​ត្រូវ​បាន​មហាជន​ដឹង​ច្បាស់​ថា​ នាង​បាន​បង្កើត​ចំណង​ស្នេហ៍​មួយ​លោក​ ហេង ឡុង ​មាន​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ​ពោល​គឺ​ក្រោយ​ពេល​តារា​ស្រី​រូប​នេះ​បាន​លែង​លះ​អតីត​ប្ដី​ដើម​លោក​ យុត្ថារា ឆានី​ មក​ម្ល៉េះ ​​ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​​នាង​ក៏​បាន​ចេញ​សារ​បណ្ដេញ​គូស្នេហ៍​ក្រោយ​ ឲ្យ​ចេញ​​ពី​ជីវិត​ ស្រប​ពេល​ដែល​នាង​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ថា ​មនោសញ្ចេតនា​របស់​អ្នក​ទាំង​ពីរ​ចាប់ផ្ដើម​ឆេះ​ខ្លោច​ហើយ​ ដោយ​គ្រាន់តែ​ពួក​គេ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​រឿង​អាស្រូវ​ចុង​ក្រោយ​នេះ​តែប៉ុណ្ណោះ។

ខណៈ​ដែល​រឿង​ខាងលើ​កំពុង​ពុះ​ចម្ងល់​ឡើង​ ស្រាប់​តែ​ ចន ច័​ន្ទលក្ខិណា​ បាន​ដឹកដៃ​គូស្នេហ៍​លោក​ ហេង ឡុង​ មក​ថត​រូប​តាំង​មុខ​រោងការ​ ដោយ​បាន​គ្រង​ឈុត​សម្អាងការ​របស់ ​តារា​សម្ដែង​ លី ច័ន្ទសីហា ​Live ​វីដេអូ​ផ្ទាល់ ​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ រហូត​មាន​អ្នក​ជូន​ពរ​ និង​អ្នក​រិះគន់​ថា​ ស្នេហា​អ្នក​សិល្បៈ​ពិបាក​នឹង​ជឿជាក់​ណាស់។​ ដូច​ជា​តារា​រូប​នេះ​ទើប​តែ​ផ្ទុះ​រឿង​ប្រេះស្រាំ​ ក៏​នាំគ្នា​មក​ថត​ឈុត​រៀប​ការ​ធ្វើ​ព្រងើយ​ និង​គ្មាន​រឿង​អ្វី​សោះ៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់