ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ពេជ្រ សោភា ​និង​ ឈឹម កក្កដា​ ថត​ឈុត​រៀបការ​ហើយ…​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារា​ចម្រៀង​កំពុង​ល្បី​ឈ្មោះ​ ពេជ្រ សោភា ​និង​លោក ​ឈឹម កក្កដា​ បាន​ទទួល​ស្គាល់​ពួកគេ​ជា​គូ​ស្នេហ៍​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ​ពេល​វេលា​នេះ​អ្នក​ទាំង​ពីរ​ក៏​បាន​ស្គាល់​ចិត្ត​គ្នា​ស្ទើរ​តែ​មួយ​រយ​ភាគរយ​ហើយ ។

ជាក់ស្តែងថ្ងៃម្សិលមិញ​គូស្នេហ៍​អ្នក​សិល្បៈ​មួយ​គូ​នេះ​ក៏​បាន​ដឹក​ដៃ​គ្នា​ ទៅ​ថត​ឈុត​អាពាហ៍ពិពាហ៍​តាំង​មុខ​រោងការ​ ផុស​ក្នុង​ហ្វេសប៊ុក​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ សម្ដែង​ការ​អបអរ​ជូន​ពួកគេ​ផង​ដែរ​។ឆ្លើយតប​មក ​Kqube ​ពេជ្រ សោភា ​បាន​ប្រាប់​ថា ​ការ​ដែល​នាង​ និង​លោក​ ឈឹម​ កក្កដា​ នាំគ្នា​ទៅ​ថត​ឈុត​រៀបការ​នេះ ​គឺ​ថត​ឲ្យ​សម្អាងការ​ អប្សរា​ទេវី​ តែ​រូប​ថត​ទាំង​នេះ​ពួកគេ​អាច​នឹង​ទុក​ប្រើ​នៅ​ពេល​រៀបការ​តែម្តង​ ព្រោះ​ថត​បាន​ស្អាត​ ពួកគេ​ពេញ​ចិត្ត​ណាស់​។

ស្រប​នឹង​ការ​បញ្ជាក់​របស់ ​ពេជ្រ សោភា ​នេះ ​Kqube​ ក៏​បាន​សុំ​ឲ្យ​តារា​ល្បី​បង្ហើប​ពី​គម្រោង​ចូល​រោងការ​នៅ​ពេល​ណា​ផង​ដែរ​ ? តែ​តារា​រូប​នេះ​ប្រាប់​ថា ​ពូក​គេ​ត្រូវ​ការ​ពេល​ឈ្វេង​យល់​ពី​គ្នា​បន្តិច​ទៀត​ទើប​សម្រេចចិត្ត​ច្បាស់​នៅ​ពេល​ណា​ នឹង​ប្រាប់​ដល់​ទស្សនិកជន​តែម្ដង​។តាម​រយៈ​ការ​បង្ហាញ​រូប​ថត​ រួម​នឹង​ការ​បញ្ជាក់​របស់​ ពេជ្រ សោភា ​ទោះ​ជា​មិនទាន់​បាន​កំណត់​ពេល​វេលា​រៀបការ​ច្បាស់​ តែ​អាច​សន្និដ្ឋាន​បាន​ខ្លះ​ៗ​ថា ​គូស្នេហ៍​អ្នក​សិល្បៈ​មួយ​គូ​នេះ​កៀក​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ ដោយ​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​នៅ​មុខ​ចាស់​ទុំ​ហើយ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់