ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

និរត្តន៍ ​ប៉ះ ​ខេម ​លើក​ដំបូង​ប្រាកដ​ជា​…

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មួយ​រយៈ​នេះ​ទោះជា​តារា​ចម្រៀង​កញ្ញា​ និរត្តន៍ ​ក្រសោប​បាន​អ្នក​គាំទ្រ​ច្រើន​ ដែល​ជួយ​ឲ្យ​នាង​ឡើង​ក្រេឌីត​នៅ​ ថោន​ ក្ដី​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​ស្ទុះស្ទា​កៀរគរ​យក​ប្រជាប្រិយភាព​បន្ថែម​​។ ជាក់ស្ដែង​នៅ​ពេល​នេះ​កញ្ញា​ក៏​បាន​ចាប់​ដៃគូ​ជា​លើក​ដំបូង​ជា​មួយ​កំពូល​តារា​ចម្រៀង​នៅ​ ថោន​ ខេម​ ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ទំនុក​ចិត្ត​ ការ​ប៉ះ​គ្នា​ជា​មួយ​ដៃគូ​កំពូល​ និង​មាន​បទពិសោធន៍​ច្រើន​ នឹង​អាច​ជួយ​ឲ្យ​បទ​ពួក​គេ​កាន់​តែ​ល្បី​។

ប៉ុន្មាន​ថ្ងៃ​នេះ​តារា​ចម្រៀង​កញ្ញា​ និរត្តន៍ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ ខណៈ​ដែល ​MV​ បទ​ “សង្សារ​អ្នក​មាន​” របស់​នាង​បាន​ចេញ​ Full MV ​ដែល​មាន​ការ​គាំទ្រ​ និង​Shares​ ចែកចាយ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ ស្រាប់តែ​ប៉ុន្មាន​នាទី​មុន​នេះ​ និរ័ត្នន៍​ បាន​ប្រាប់ ​Kqube ​ថា​ នាង​បាន​ចាប់​ដៃគូ​ច្រៀង​ជា​មួយ​លោក ​ខេម​ ដែល​បទ​ចម្រៀង​ទាំង​នេះ​មាន​សាច់​រឿង​ជា​មួយ​គ្នា​ និង​ច្រៀង​រួម​គ្នា​មួយ​បទ​ ព្រមនឹង​ច្រៀង​ទោល​មួយ​បទ​ម្នាក់​។

កញ្ញា​បន្ត​ថា​ ពេល​នេះ​បទ​ចម្រៀង​ទាំង​៣​បទ​បាន​ថត ​Audio ​រួចរាល់​ហើយ ​ហើយ​ MV​ ត្រូវ​ចេញ​ថត​នៅ​ខែ​ក្រោយ​នេះ​ ។ កញ្ញា​បញ្ជាក់​ថា ​បទ​ចម្រៀង​ទាំង​៣​បទ​នេះ​នាង​មិន​ទាន់​ហ៊ាន​បញ្ជាក់​ប្រាប់​ចំណង​ជើង​បាន​ទេ​ ព្រោះ​មិនទាន់​បាន​ចេញ​នៅ​ឡើយ​ ប៉ុន្តែ​ការ​ចាប់​ដៃគូ​ជា​មួយ​លោក​ ខេម​ នាង​មាន​ជំនឿ​ចិត្ត​កាន់តែ​ល្បី​ឈ្មោះ​ ដោយ​សារ​បទ​ទាំង​៣​ ពីរោះ​ និង​មាន​អត្ថន័យ​ល្អ​ផង​ដែរ​៕

ផ្តល់់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់