ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ហាង​ថ្មី​ ពេជ្រ​ សោភា ​​ឈ្មោះ​ “លក់​ឥវ៉ាន់ Copy” តែ​សេវាកម្ម​ដល់​ Brand ​កំពូល​ៗ…​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ពេជ្រ​ សោភា ​ទើប​តែ​បើក​របរ​លក់​ជ្រក់​ជើង​មាន់​មាន​រយៈពេល​ជាង​៣​ខែ​មក​ទេ ​ហើយ​របរ​នេះ​ក៏​កំពុង​កាក់កប​ខ្លាំង​ផង​ដែរ​ ។ ស្រាប់​តែ​ពេល​នេះ​នាង​បាន​បង្កើត​ការងារ​រក​លុយ​បន្ថែម​គឺ​បើក​ហាង​លក់​សំលៀកបំពាក់​ ស្បែកជើង​ នាឡិកា​ និង​គ្រឿងផ្សេង​ៗ​ទៀត​នៅ​ថ្ងៃ​ម្សិលមិញ​ ដែល​មាន​ឈ្មោះ​ថា​ “លក់​ឥវ៉ាន់ ​Copy” ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ ពិសេស​យុវវ័យ​។

ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ចន្ថា​ តាម​ទូរស័ព្ទ​ប៉ុន្មាន​នាទី​មុន​នេះ​ ពេជ្រ សាភា ​បាន​បញ្ជាក់​ថា ​នាង​ទើប​តែ​បើក​លក់​សំលៀកបំពាក់ ​ស្បែកជើង ​នាឡិកា​ និង​គ្រឿង​ផ្សេងៗ​លម្អរនៅ​ថ្ងៃ​ម្សិលមិញ​ទេ ​ហើយ​ឈ្មោះ​នាង​បាន​ដាក់​ប្លែក​ពី​គេ​ អ្នក​ណា​បាន​ឮ​ក៏​សើច​ដែរ​ គឺ​ឈ្មោះ ​”ហាង​លក់​ឥវ៉ាន់​ Copy” ដែល​មាន​ទីតាំង​ គឺ​ស្ថិត​នៅ​ជិត​ហាង​កាត់ដេរ​ ប៉ារ៉ាឌី​ ទួលទំពូង​ តែ​ពេល​នេះ​ធ្វើ​មិនទាន់​រួច​រាល់​ ​គឺ​នាង​លក់​ អនឡាញ ​សិន​ ហើយ​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផង​ដែរ​។

ពេជ្រ សោភា​ បន្ត​ថា​ ហាង​របស់​នាង​ឈ្មោះ ​”លក់​របស់​ Copy” ​មែន​ តែ​សេវាកម្ម​គឺ​នាង​មាន​លក់​តាម​តម្រូវ​ការ​កុម្ម៉ង់​ទិញ​ពី​អតិថិជន​ ។ មាន​ន័យ​ថា​ បើ​អ្នក​គាំទ្រ​កុម្ម៉ង់​ទិញ​សម្ភារ ​Brand ​កំពូល​ៗ ​ដូច​ជា​នាឡិកា​មួយ​គ្រឿង​តម្លៃ​ដល់​មួយ​ម៉ឺន​ដុល្លារ​ ក៏​នាង​មាន​នាំ​ចូល​មក​ដែរ​។ ជា​មួយ​គ្នា​នេះ​ដែរ​ Kqube​ ក៏​បាន​សុំ​ឲ្យ​ ពេជ្រ ​សោភា បញ្ជាក់​ពី​ទុន​ដែល​បាន​បោះ​ធ្វើ​ជំនួញ​ថ្មី​ឲ្យ​ទស្សនិកជន​បាន​ដឹង​ ប៉ុន្តែ​តារា​កំពុង​ល្បី​រូប​នេះ​សុំ​មិនទាន់​ប្រាប់​ទេ​ ព្រោះ​ហាង​របស់​នាង​មិនទាន់​រៀបចំ​រួចរាល់​។

ទោះ​យ៉ាង​ណា​ការ​បង្ហាញ​មុខ​ជំនួញ​ពីរ​ក្នុង​រយៈពេល​តែ​ជាង​៣​ខែ​របស់​ ពេជ្រ សោភា ​ចាត់​ទុក​បាន​ថា​ នេះ​ជា​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ ចំពោះ​ការ​ខិតខំ​របស់​នាង​ទាំង​អាជីព​ចម្រៀង​ ក៏​ដូច​ជា​ការ​ធ្វើ​ជំនួញ៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់