ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អាន​ហើយ​ដាច់​ផ្ងារ​ ! រស់ សោភ័ណ ​ថត​រឿង​ “ហ្លួង​ព្រះ​ស្ដេច​កន​” ចប់​ សុបិន​ឃើញ​ស្ដេច​កន​ហៅ​ទៅ​ញ៉ាំ​បាយ​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តួ​ឯក​ប្រុស​ភាព​យន្ត​រឿង​ “ហ្លួង​ព្រះ​ស្ដេច​កន​” លោក​ រស់ សោភ័ណ ​បាន​លើក​ឡើង​រឿង​អភូតហេតុ​នៅ​ក្នុង​ពិធី​សន្និសីទ​កាសែត​ កាល​ពី​ថ្ងៃ​ទី​០៣​ សីហា​ ថា ​ក្រោយ​ពេល​លោក​ថត​រឿង​ខាងលើ​នេះ​ចប់ យប់​មួយ​នោះ​លោក​ក៏​ជួប​រឿង​អភូតហេតុ​មួយ​ គឺ​លោក​បាន​សុបិន​ឃើញ​ ព្រះ​ស្ដេច​កន​ មក​អញ្ជើញ​លោក​ទៅ​ញ៉ាំ​បាយ​ជាមួយ​។ ការ​ប្រាប់​ពី​ប្រផ្នូល​នេះ​ធ្វើ​ឲ្យ​បណ្ដា​អ្នក​កាសែត​ និង​ភ្ញៀវកិត្តិយស​ ដែល​ចូល​រួម​ក្នុង​ពិធី​នេះ​ព្រឺសម្បុរគីង្គក់​គ្រប់​គ្នា​។

សុបិន​ដ៏​មាន​ន័យ​ជ្រៅ​នេះ​លោក​ រស់ សោភ័ណ ​ក៏​បាន​បញ្ញាក់​ប្រាប់​ពី​រូបរាង​ ហ្លួង​ព្រះ​ស្ដេច​កន​ ថា ​ការ​ដែល​លោក​បាន​ឃើញ​ក្នុង​សុបិន​នោះ​ ព្រះ​ស្ដេច​កន​ មាន​រាង​ខ្ពស់​ មាឌ​ក្រអាញ​ សម្បុរ​ស្រអែម​ តែ​ពេល​ជួប​ក្នុង​សុបិន​នោះ​លោក​មិនសូវ​បាន​និយាយ​គ្នា​ច្រើន​ទេ ​ហើយ​ក្រោយ​ញ៉ាំ​បាយ​រួច​ ព្រះ​ស្ដេច​កន​ ក៏​បាន​ឲ្យ​លោក​ដើរ​មើល​ក្នុង​ផ្ទះ​នោះ​ ហើយ​ក៏​ឃើញ​សុទ្ធតែ​គន្លឹះ​យន្ត​ ធ្វើ​ឲ្យ​លោក​ភ័យ​ រួច​ក៏​ភ្ញាក់​ដឹង​ខ្លួន​តែម្ដង​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់