ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សិស្ស​ប្រលង​ ឌីប្លូម​ និង​ បាក់ឌុប​ ឆ្នាំ​នេះ ​ពេល​ស្ដាប់​សម្ដី ​ពេជ្រ សោភា នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​…

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មួយ​រយៈ​នេះ​មិនមែន​តែ​សិស្សានុសិស្ស​ និង​ឪពុក​ម្ដាយ​ទេ ​ដែល​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រលង​របស់​ខ្លួន​ និង​កូន​ៗ ​សូម្បី​តែ​អ្នក​សិល្បៈ​មួយ​ចំនួន ​ក៏​បាន​ចេញ​សារ​ជូនពរ ​Fan​ របស់​ខ្លួន​ ឲ្យ​ប្រលង​ជាប់​គ្រប់​គ្នា​ផង​ដែរ។​ ជាក់ស្ដែង​តារា​ចម្រៀង​ល្បី​ឈ្មោះ ​ពេជ្រ​ សោភា ​ក៏​បាន​ផ្ញើ​សម្ដី​តាម​រយៈ​ Kqube​ ពេល​ស្ដាប់​ហើយ​ នឹង​ធ្វើ​ឲ្យ​សិស្សានុសិស្ស​កាន់តែ​មាន​ទំនុក​ជា​មិនខាន​…។

ថ្ងៃ​ទី​០៧​ ដល់​ទី​០៨ ​សីហា ​នេះ​គឺ​ជា​ថ្ងៃ​វាស់​ស្ទង់​សមត្ថភាព​ ចំណេះដឹង​សិស្ស​ថ្នាក់​ទី​០៩​ ឬ​កម្រិត​ឌីប្លូម​។ ដោយឡែក​ថ្ងៃ​​ទី​ ២១​ ដល់​ទី​ ២២ ​សីហា​ ក៏​ជា​ថ្ងៃ​សិស្ស​ថ្នាក់​ទី​១២​ ឬ​កម្រិត​ ទុតិយភូមិ​ បង្ហាញ​សមត្ថភាព​ផង​ដែរ​។ ស្រប​គ្នា​នេះ​ ពេជ្រ សោភា ​ក៏​បាន​ឆ្លៀត​ពេល​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ​ចន្ថា​ ថា​ “ចា៎ ! ​បង​រឿង​ប្រលង​មិន​ថា​ ថ្នាក់​ ឌីប្លូម​ ឬ​បាក់ឌុប​ទេ​ គឺ​សំខាន់​ដូច​គ្នា​ សម្រាប់​អ្នក​សិក្សា​ ដូច្នេះ​ហើយ​ប្អូន​ៗ​ ត្រូវ​តាំង​ស្មារតី​ ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ​ និង​កុំ​បំពាន​លើ​បម្រាម​ផ្សេង​ “។

ពេជ្រ​ សាភា ​បន្ត​ថា ​”សម្រាប់​អ្នក​ជាប់​គឺ​ជា​រឿង​ល្អ​ និង​សប្បាយ​ចិត្ត​ណាស់ ​តែ​សម្រាប់​អ្នក​ធ្លាក់​ ក៏​មិន​ត្រូវ​បាក់​ទឹកចិត្ត​ ឬ​បោះបង់​ការ​សិក្សា​ឡើយ ​ ត្រូវ​តាំង​ចិត្ត​កាន់​ប៊ិច និង​សៀវភៅ​បន្ត​ទៀត ​ត្រូវ​គិត​ថា​ មាន​បងប្អូន ​ប៉ា​ម៉ាក់ ​និង​មិត្តភ័ក្ដិ​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ពី​ក្រោយ ​ សំខាន់​ឲ្យតែ​យើង​ចេះ​តស៊ូ ​ព្រោះ​ជោគវាសនា​ខ្លួន ​គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួន​ឯង​ ជា​អ្នក​កំណត់ ​បើ​យើង​ខំ​ប្រឹង​ ពេល​​នេះ​ទៅ​ថ្ងៃ​អនាគត​យើង​នឹង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​”៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់