ថ្ងៃ អាទិត្យ ទី 26 ខែ កញ្ញា ឆ្នាំ 2021 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 26 ខែ កញ្ញា ឆ្នាំ 2021
ទំនាក់ទំនង ៖ 077662291 - 015769791

អាចជា​រឿង​ប្លែក​មួយ ! តារា​សម្តែង​ខ្មែរ​ម្នាក់​ព្រមាន «​ស្រាត​អាក្រាតកាយ​» ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារា​សម្តែង​ស្រី​ម្នាក់ គឺ​កញ្ញា អា​លី​យ៉ា បាន​ព្រមាន​ថា នឹង​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន «​ស្រាត​អាក្រាតកាយ​» ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌​ក្នុង​សំណុំរឿង​បុរស​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​វាយ​ធ្វើបាប​បង្ក​ហិង្សា​លើ​រូបនាង​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​នៅឡើយ ។​

កញ្ញា អា​លី​យ៉ា បាន​ថ្លែង​ទាំង​អារម្មណ៍​ឈឺចាប់ និង​អស់​សង្ឃឹមថា «​បើ​អត់​មាន​យុត្តិធម៌​ឲ្យ​យើង គឺ​ក្រ​ឡើង​អស់​ខោអាវ​ហើយ ឬមួយ​ទៀត​ស្រាត​ដើរ​ទៅរក​យុត្តិធម៌​តែម្តង​ក្រែង​គេ​ចាប់អារម្មណ៍ ព្រោះ​ក្រ​អត់​អី​ឲ្យ​គេ​» ។​តារា​សម្តែង​ស្រី​រូបនេះ​បាន​រំលឹកថា កាលពី​២​ឆ្នាំមុន នាង​ត្រូវបាន​បុរស​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​ប្រើ​អំពើហិង្សា​វាយ​ធ្វើបាប​រូបនាង​ធ្វើ​ឲ្យ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ត្រូវ​បាត់បង់ ហើយ​ហាង​ត្រូវគេ​រំលោភបំពាន​យក​ទៀត ។

នាង​បាន​ព្យាយាម​ស្វែងរក​នីតិវិធី​ច្បាប់​ដើម្បី​ដោះស្រាយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ ព្រោះ​នាង​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ទៅ​មន្ត្រី​ដែល​ធ្វើ​ការងារ​នោះ ។កញ្ញា អា​លី​យ៉ា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នាង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​រួចរាល់​ហើយ​ដែរ ប៉ុន្តែ​មិនទាន់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ទេ ពីព្រោះ​គ្មាន​ការជំរុញ​ឲ្យ​ដំណើរការ​នីតិវិធី​ពី​សំណាក់​មន្ត្រី​ក្នុងស្រុក ៕​

ផ្តល់សិទ្ធិដោយ៖ dtn7

ពាក្យទាក់ទង ៖
 

មតិយោបល់