ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

មិនទាន់​ដឹង​លទ្ធល​ក្មួយ​ប្រលង​ ឌីប្លូម​ តែ​ ពេជ្រ សោភា ​surprised កាដូ scoopy 2018 (មានវីដេអូ)

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

កាល​ពី​ថ្ងៃ​ទី​០៧​​សីហា ​ដែល​ជា​ថ្ងៃ​វាស់​ស្ទង់​សមត្ថភាព​ ចំណេះដឹង​សិស្ស​ថ្នាក់​ទី​០៩​ ឬ​កម្រិត​ឌីប្លូម​។ ​ ពេជ្រ សោភា ​ក៏​បាន​ឆ្លៀត​ពេល​ផ្ដល់​បទសម្ភាសន៍​លើកទឹកចិត្ត​សិស្ស​ប្រលង ​ឌីប្លូម និង​បាក់ឌុប​នៅ​ពេល​ខាង​មុន​ ដោយ​នាង​ប្រាប់​ថា​ការ​ប្រលង​មិន​ថា​ ថ្នាក់​ ឌីប្លូម​ ឬ​បាក់ឌុប​ទេ​ គឺ​សំខាន់​ដូច​គ្នា​ សម្រាប់​អ្នក​សិក្សា​ ដូច្នេះ​ហើយ​ប្អូន​ៗ​ ត្រូវ​តាំង​ស្មារតី​ ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ​ និង​កុំ​បំពាន​លើ​បម្រាម​ផ្សេង​ ។

ពេជ្រ​ សាភា ​បន្ត​ថា ​”សម្រាប់​អ្នក​ជាប់​គឺ​ជា​រឿង​ល្អ​ និង​សប្បាយ​ចិត្ត​ណាស់ ​តែ​សម្រាប់​អ្នក​ធ្លាក់​ ក៏​មិន​ត្រូវ​បាក់​ទឹកចិត្ត​ ឬ​បោះបង់​ការ​សិក្សា​ឡើយ ​ ត្រូវ​តាំង​ចិត្ត​កាន់​ប៊ិច និង​សៀវភៅ​បន្ត​ទៀត ​ត្រូវ​គិត​ថា​ មាន​បងប្អូន ​ប៉ា​ម៉ាក់ ​និង​មិត្តភ័ក្ដិ​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ពី​ក្រោយ ​ សំខាន់​ឲ្យតែ​យើង​ចេះ​តស៊ូ ​ព្រោះ​ជោគវាសនា​ខ្លួន ​គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួន​ឯង​ ជា​អ្នក​កំណត់ ​បើ​យើង​ខំ​ប្រឹង​ ពេល​​នេះ​ទៅ​ថ្ងៃ​អនាគត​យើង​នឹង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​។

ជា​មួយ​គ្នា​នេះ ​ពេជ្រ​សោភា ក៏​បាន​ប្រាប់​ដែរ​ថា​ ឆ្នាំ​នេះ​នាង​ក៏​មាន​ក្មួយ​ស្រី​ម្នាក់​ប្រលង ​ឌីប្លូម ​ផង​ដែរ​ ហើយ​នាង​បង្ហើប​ថា​ នឹង​មាន​ការដូ ​ជូន​ក្មួយ​ថែម​ទៀត។​ ដូច​សម្តី​សន្យា​នៅ​យប់​ថ្ងៃ​ទី​០៨ ​ខែ​សីហា ​ឆ្នាំ​២០១៧ ​អ្នក​នាង​ បាន​ធ្វើ​ការ​លើក​ទឹកចិត្ត​ចំពោះ​ក្មួយ​ស្រី​របស់​ខ្លួន​ជា​កាដូ​ម៉ូតូ​ Scoopy​ ២០១៨ ​តម្លៃ​រាប់​ពាន់​ដុល្លា ​ដែល​ទើប​តែ​បញ្ចប់​ការ​ប្រឡង​។ ជា​ពិសេស​ក្នុង​នាម​ជា​ម្តាយ​មីង​អ្នក​នាង​ ពេជ្រ សោភា ​បាន​និយាយ​ថា​៖ “នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រលង​ហើយ​ ជាប់​រឺ​ធ្លាក់​អត់​បញ្ហា​ទេ​ ពៅ​មាស​ខំ​អស់​ពី​ចិត្ត​ហើយ​មីង​ដឹង​ I love you so much “៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់