ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ពីរ​ថ្ងៃ​ទៀត​បាន​មើល​រឿង «ហ្លួង​ព្រះ​ស្ដេច​កន» ហើយ បញ្ចាំង​គ្រប់​រោងកុន​ល្បីៗ​តែ​ម្ដង​!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រហូត​មក​ដល់​ពេល​នេះ​រឿង «ហ្លួង​ព្រះ​ស្ដេច​កន​» កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​ហើយ ​គឺ​នៅ​ថ្ងៃ​ទី ​១៨ ​ខែ​សីហា ​ឆ្នាំ​២០១៧​។ ​សម្រាប់​ប្រិយមិត្ត ​ដែល​ចង់​ទទួល​បាន​បទ​ពិសោធន៍​ប្លែក​ក្នុង​ការ​ទស្សនា​ខ្សែ​ភាពយន្ត​បុរាណ​ខ្មែរ ​ដែល​ល្អ​ទាំង​គុណភាព​រូបភាព ​និង​ការ​សម្រែង ​អាច​អញ្ជើញ​ទៅ​ទិញ​សំបុត្រ​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ធំៗ ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​សៀមរាប ​ដូច​ជា​៖ រោងភាពយន្ត Legend, Major Cineplex , Prime Cineplex , Platinum Cineplex និង​បារាយណ៍​អណ្ដែត​សៀមរាប​។

គួរ​បញ្ជាក់​ដែរ​ថា ​ខ្សែ​ភាពយន្ត​រឿង ​«ហ្លួង​ព្រះ​ស្តេច​កន​» គឺ​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​ការ​សម្រិត​សម្រាំង​ខ្លាំង ​ដោយ​ក្រុម​ការងារ​ផលិត ​ដែល​សុទ្ធ​សឹង​តែ​ជា​កូន​ខ្មែរ​ទាំង​អស់​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ខ្មែរ​ក៏​មាន​ស្នាដៃ​ខ្លាំង ​និង​សមត្ថភាព​ ក្នុង​ការ​ផលិត​ភាពយន្ត​ដែល​មាន​គុណភាព ​មិន​ចាញ់​ប្រទេស​ជិត​ខាង​ឡើយ​។

ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ល្អ​ឯក​មួយ​នេះ ​ត្រូវ​បាន​ចំណាយ​ពេល ​រហូត​ដល់​ទៅ​ជាង ២​ឆ្នាំ ​ក្រោម​ការ​យក​ចិត្ត​ទុកដាក់ ​ចំណាយ​ទាំង​កម្លាំង​កាយ ​កម្លាំង​ចិត្ត ​និង​ថវិកា​យ៉ាង​ច្រើន​។ ផលិត​ករ​ភាពយន្ត ​ឯក​ឧត្ដម ម៉ៅ អាយុទ្ធ ​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ​ព្រោះ​ត្រូវ​រក​ទី​តាំង​ដែល​ល្អ ​ការ​រៀបចំ​កន្លែង​ថត ​ការ​រៀបចំ​សំលៀក​បំពាក់ ​រួម​ទាំង​ការ​បង្វឹក​ដល់​តួ​សម្ដែង ​ពី​ការ​ជិះ​សត្វ​ពាហនៈ ​ដូច​ជា​សេះ ​ឬ ​ដំរី​ ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ជា​អ្នក​ជំនាញ​យ៉ាង​ប៉ិន​ប្រសព្វ​។

ចង់​ដឹង​ថា​តើ​សាច់​រឿង ​«ហ្លួង​ព្រះ​ស្ដេច​កន​» ​ល្អ​មើល ​និង​អស្ចារ្យ​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ជាវ​សំបុត្រ ​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ​ឆ្នាំ​២០១៧ ​នេះ​ត​ទៅ​។ រាល់​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​របស់​លោក​អ្នក​ គឺ​ជា​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់​ ដល់​ស្នាដៃ​ផលិត​ភាពយន្ត​ខ្មែរ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់