ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ពែកមី ​រៀបចំ​សរសេរ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ​រឿង​ជន​អនាមិក​ លួច Page

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube​ នៅ​មុន​នេះ​បន្តិច​ជុំ​វិញ​រឿងរ៉ាវ​ជន​អនាមិក​លួច page ហ្វេសប៊ុក​ Pek Mi CBS លោក ​ពែកមី ​បាន​ប្រាប់​ថា​ “សូម​បងប្អូន​ឈប់​ជេរ​ខ្ញុំ​ទៀត​ទៅ​ ខ្ញុំ​ឯ​ណា​ទៅ​ផុស​រូប​ក្ដ​ប៉ុនណា​ប៉ុន​ណី​ ពាក់ព័ន្ធ​នយោបាយ​ធ្វើ​អី​​ ខ្ញុំ​ទៅ​ផុស​ធ្វើ​អី​ បើ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សិល្បៈ​មួយ​រូប​។ ខ្ញុំ​មិន​បាន​ធ្វើ​ទេ​ គឺ​Page​ខ្ញុំ​ត្រូវ​គេ​លួច​ទេ​ ហើយ​ខ្ញុំ​ក៏​សូម​និយាយ​ទៅ​អ្នក​លួច​ថា​ អ្នក​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ធ្វើ​អី​ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សិល្បៈ​សោះ​ហ្នឹង​”។

ជា​មួយ​គ្នា​នេះ​លោក​ ពែកមី ​ក៏​បាន​ប្រាប់​ថា​ “រឿង​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​បាន​ទេ​ គឺ​នៅ​ពេល​នេះ​ខ្ញុំ​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ មហាផ្ទៃ​ហើយ​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​រក​ខុស​ត្រូវ​ ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​ធ្វើ​រឿង​បែប​នេះ​ទេ”។

គួរ​បញ្ជាក់​ដែរ​ថា​ Pek Mi CBS​ ដែល​មាន653,391 people like this 672,714 people follow this ត្រូវ​បាន​ជន​អនាមិក​លួច​យក​នៅ​វេលា​ម៉ោង​២​យប់​ ថ្ងៃ​ទី​១៦ ​សីហា ​ឆ្នាំ​២០១៧​ ដោយ​បាន​ផុស​រូប​ជា​ច្រើន​ពាក់ព័ន្ធ​រឿងនយោបាយ ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជេរ​ប្រមាថ​លោក​ និង​បាន​ចូល​សរសេរ​សារ​បង្ហាញ​ប្រាប់​ឈប់​គាំទ្រ​លោក​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់