ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

មាន សូនីតា ព្រលែងឈុតសិចស៊ីលើកដំបូង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាលើកទីមួយហើយ ដែលទស្សនិកជនជាច្រើនបានឃើញរូបថតសិចស៊ីប្លែក របស់តារាសម្តែង មានសូនីតា គ្រា ដែលកន្លងទៅតារាស្រីរូបនេះតែងគ្រងសំលៀកបំពាក់បែបស្រគត់ស្រគុំមិនស៊ីវីល័យនោះ ពិសេសឈុតសំលៀកបំពាក់ ដែលច្នៃពីក្រមាខ្មែរ។

សម្រស់ស្រស់សោភា ដែលធ្វើឲ្យបុរសៗមើលស្ទើភ្លឹកគឺស្ថិតក្នុងឈុតប៊ីគីនីពណ៌ខ្មៅបញ្ចេញសាច់ភ្លៅសស្គុសនាអាងហែលទឹកក្នុងសណ្ឋាគារដ៏ប្រណីតមួយ។ រូបថតដ៏កម្រនេះបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនលាន់មាត់សរសើរមិនដាច់ ថានាង មានរូបរាងកម្ពស់ស្រស់ស្អាត សាច់សហ្មត់ខៃ។ អមដោយរូបភាពទេសភាពដ៏ស្រស់ត្រកាលកាន់តែលើកសម្រស់តារាស្រីរូបនេះទ្វេដង។

ក្រៅពីបង្ហោះរូបថតមួយសន្លឹក ដែលមានអ្នកចុច Like ជិត២ម៉ឺននាក់ តារាស្រីរូបនេះពោលពាក្យថា”«នាង»ហេតុអ្វីបានជានាងត្រូវបានគេស្តីបន្ទោសបើគ្រាន់តែនាងស្លៀកពាក់បញ្ចេញសាច់តិចតួច ដែលពេលខ្លះគេហៅថា«ស៊ិចស៊ី»? ភាពស៊ិចស៊ីជាកំហុស? ភាពស៊ិចស៊ីធ្វើអោយខូចតម្លៃនាង?ហេតុអ្វីបានជានាងពិបាកម៉្លេះបើរូបរាងកាយហ្នឹងជារបស់នាងសោះ?នាងអើយអើយនាង … គេថានាងតូចគេថានាងខ្សោយគេថានាងមិនគួរធ្វើនេះមិនគួរធ្វើនោះ .. កាលណានាងមានសេរីភាពធម្មតាទៅ?នាងអើយ!”។

អត្ថន័យនៃសារនេះបានធ្វើឲ្យនារីសម័យថ្មីជាច្រើនគាំទ្រព្រោះតែពួកគេមិនចង់ឲ្យមនុស្សមួយចំនួនវាយតម្លៃនារីត្រឹមការស្លៀកពាក់នោះ។កន្លងមកតារាស្រីស្រស់សោភា មាន សូនីតាក៏ធ្លាប់បានធ្វើឲ្យគេកោតសរសើរខ្លាំងជាមួយនឹងការជំរុញឲ្យគាំទ្រស្នាដៃសម្លៀកបំពាក់ ដែលច្នៃដោយក្រមាខ្មែរ ហើយវាត្រូវបានគេពេញនិយមច្រើនផងដែរ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់