រូបភាពផ្អែមល្ហែមក្រៅឆាក រ៉ាយុ និង រ៉ាប៊ី កាន់តែស៊ីជម្រៅ
សិល្បៈ ៖ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី ធ្លាប់ធ្វើឲ្យមានមន្ទិលស្នេហាជាខ្លាំងនៅពេលតារាប្រុសរូបសង្ហាម្នាក់នេះបានបង្ហាញភាពស្និទ្ធស្នាលខុសប្លែកពីធម្មតា និងបានសារភាពថា លោកពេញចិត្តកញ្ញា រ៉ាប៊ី ។ ពេលនេះខណៈដែលអ្នកទាំងពីរបានបង្ហាញរូបថតដឹកដៃគ្នាទៅមើលកុនតែពីរនាក់ស្ងាត់ៗនោះ ធ្វើឲ្យមានការសន្និដ្ឋានថា ស្នេហាអ្នកទាំងពីរកាន់តែបង្ហាញចេញរូបរាងហើយ។
តាមរយៈការបង្ហាញរូបភាពខាងលើនេះទោះជាមិនទាន់បានការស្រាយបញ្ជាក់ពីអ្នកទាំងពីរក្ដី ប៉ុន្តែមានអ្នកគាំទ្រពួកគេជាច្រើនបានCommentថា រឿងស្នេហាទោះជាខំលាក់បាំងយ៉ាងណា ក៏មិនជិតដែរ នៅពេលណាមួយវានឹងបង្ហាញយ៉ាងច្បាស់តាមរយៈរូបភាព ពាក្យសម្ដី ដូចជារូបថតតារារូបស្រស់ទាំងពីរនាក់នេះ ទោះជាពួកគេព្យាយាមវេចខ្ចប់យ៉ាងណា គឺមិនខុសពីក្រដាសខ្ចប់ដុំភ្លើងនោះដែរ ។ព័ត៌មាននេះយើងបានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី ផងដែរ ប៉ុន្តែមិនជោគជ័យ ដោយសារទូរស័ព្ទអ្នកទាំងពីរគ្មានអ្នកទទួល៕
ប្រភព៖ kqube