ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សាពូន មីដាដា ត្រូវបុរសម្នាក់ចោទថាជាបក្ខពួកជនបង្កអុកឡុកក្នុងហាងផឹកស៊ីខ្វះការពិត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ ៖ លោក សំពូន មីដាដា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ត្រូវបានបុរសម្នាក់ចោទថា ជាបក្ខពួកក្រុមបង្កយកដុំថ្ម ដេញគប់គ្នាផ្អើលហាងហាងV-Stneet food Band ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈដែលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ។

ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ នៅហាងខាងលើ តែក្រោយស្រាវជ្រាវទៅទើបដឹងថា លោកសាពូន មីដាដា មិនមែនជាពក្ខពួកជនបង្កនោះទេ ការពិតពេលកំពុងកើតហេតុនោះ លោកខ្លាចមានគ្រោះថ្នាក់ដោយសារគេទំនាស់គ្នាក៏បើករថយន្តចេញពីមុខហាង ប៉ុន្តែបានមួយសន្ទុះក៏ត្រឡប់ទៅហាងនោះវិញព្រោះមិនទាន់គិតលុយ តែត្រូវបុរសម្នាក់ចោទថា ឬុបលោក ជាបក្ខពួកជនបង្កទៅវិញ ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកសាពូន មីដាដា បានចូលទៅហូបអាហារនៅក្នុងហាងខាងលើ ជាមួយក្មេងតូចៗ២ ទៅ៣នាក់ រួមជាមួយមិត្តភក្តិ២នាក់ទៀតផង ដោយហូបបណ្តើរ លេងអុកបណ្តើរ ។ មួយសន្ទុះក្រោយ ស្រាប់តែមានអ្នកហូបចុកនៅតុជិតគាត់២តុ មិនដឹងថា មិនដឹងមានរឿងអីស្រាប់តែឈ្លោះប្រកែកគ្នាហើយនាំគ្នាចេញទៅយកដុំថ្មដេញគប់គ្នាផ្អើលពេញផ្លូវ ។

សាក្សីឲ្យដឹងទៀតថា ភ្លាមៗនោះគេឃើញលោកសាពូន មីដាដា ភ័យខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនហើយណាមួយមិនចង់ឲ្យល្បីឈ្មោះរឿងអាស្រូវនៅកន្លែងផឹកស៊ីផងនោះ គាត់ក៏បើករថយន្តដឹកក្មេងៗនិងមិត្តភក្តិចេញទៅបាត់។ បានមួយសន្ទុះដោយ គាត់ភ្លេចគិតលុយឲ្យម្ចាស់ហាងក៏មកគិតលុយឲ្យម្ចាស់ហាង តែពេលនោះស្រាប់តែមានបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលរងរបួសដោយសារវាយតប់គ្នានោះបានមកចង្អុលមុខ និងចោទលោកសំាពូន មីដាដា ថា ជាបក្ខពួកជនបង្កទៅវិញ។ករណីនេះធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុសួរនាំម្ចាស់ហាងនិងពេលសួរនាំយូរទៅ ទើបដឹងថា លោកសាពូន មីដាដា មិនមែនជាបក្ខពួកជនបង្កទេ។ ចំណែកជនបង្កបានរត់គេចខ្លួនបាត់អស់ហើយ សមត្ថកិច្ចក៏សម្របសម្រួលភាគីទាំងសងខាងឲ្យយល់និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយគ្មានការប្តឹងផ្ល់គ្នាឡើយ ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

 

មតិយោបល់