ថ្ងៃ ព្រហសតិ៍ ទី 21 ខែ តុលា ឆ្នាំ 2021 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 21 ខែ តុលា ឆ្នាំ 2021
ទំនាក់ទំនង ៖ 077662291 - 015769791

ចូល​ ហង្សមាស​ ជាង​៣​ខែ​សោះ​ សុខ ស្រីនាង​ ឥទ្ធិពល​ដល់​ថ្នាក់​ហ្នឹង​…

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារា​ចម្រៀង ​សុខ ស្រីនាង ​ទើប​តែ​ចូល​ធ្វើ​កុងត្រា ​ច្រៀង​នៅ​ផលិតកម្ម​ ហង្សមាស ​មាន​រយៈពេល​ជាង​បី​ខែ​មក​ទេ​ ពោល​គឺ​បន្ទាប់​ពី​នាង​បាន​បញ្ចប់​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​ជា​មួយ ​សាន់ដេ​។ ទ្រនំ​ថ្មី​នេះ ​សុខ ស្រីនាង​ បាន​បង្ហាញ​ឥទ្ធិពល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ព្រោះ​រយៈពេល​តែ​ជាង​បី​ខែ​មក​ទេ ​តារា​ស្រី​រូប​ស្រស់​មាន​បទ​ចម្រៀង​ជិត​២០​បទ​បាន​ផលិត​រួច​រាល់​ និង​មាន​ចេញ​លើក​ទីផ្សារ​៦​បទ​។

សុខ ​ស្រីនាង ​បាន​ប្រាប់​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube​ នៅ​ថ្ងៃ​ម្សិលមិញ​ថា​ មក​ដល់​ពេល​នេះ​កុងត្រា​ដែល​នាង​បាន​ធ្វើ​ជា​មួយ ​ហង្សមាស​ មាន​រយៈពេល​ជាង​បី​ខែ​មក​ហើយ​ ។ ទ្រនំ​ថ្មី​នេះ​នាង​មាន​ការងារ​រវល់​ច្រើន​ ពោល​គឺ​ពី​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ​ជាប់​រវល់​ថត​បទ​ថ្មីៗ ​និង​ភាពយន្ត​ឲ្យ​ ហង្សមាស ​ជាប់​រហូត។ ​ដោយឡែក ​សៅរ៍​អាទិត្យ​ គឺ​នាង​ចេញ​Show​គ្មាន​ពេល​ទំនេរ​ជួប​ជុំ​គ្រួសារ​ឡើយ​។

សុខ​ ស្រីនាង ​បន្ត​ថា​ ជាង​បី​ខែ​នេះ​នាង​មាន​បទ​ចម្រៀង​ចេញ​នៅ​លើ​ទីផ្សារ​មាន​ចំនួន​៦​បទ​មក​ហើយ​ និង​នៅ​មាន​បទ​ចម្រៀង​១១​បទ​ផ្សេង​ទៀត​ក៏​បាន​ផលិត​ចប់​រួចរាល់​ហើយ​ដែរ​ រង់ចាំ​តែ​ថ្ងៃ​ចេញ​លក់​តែប៉ុណ្ណោះ។​ អ្នក​ចម្រៀង​រូប​នេះ​បន្ត​ថា​ នៅ​ទ្រនំ​ថ្មី​នាង​មិន​ហ៊ាន​និយាយ​ថា ​ប្រិយ​ភាព​ខ្លួន​ល្បី​ជាង​នៅ​ទ្រនំ​ចាស់​ទេ​ គឺ​នៅ​លើ​អ្នក​គាំទ្រ​ជា​អ្នក​មើល​ឃើញ ​ប៉ុន្តែ​សម្រាប់​ការងារ​នាង​ពិត​ជា​មាន​ច្រើន​ រហូត​គ្មាន​ពេល​ធ្វើ​ទៅ​ទៀត​។

ក្នុង​បទសម្ភាសន៍​នេះ ​ទោះ​ជា​ សុខ ​ស្រីនាង​ មិន​ហ៊ាន​អះអាង​ថា ​នៅ​ទ្រនំ​ថ្មី​មាន​ការ​លើក​ស្ទួយ​កម្រិត​ណា​ក្ដី​ ប៉ុន្តែ​បើ​គេ​សម្លឹង​មើល​ពី​លទ្ធផល​ការងារ​ជាក់ស្ដែង​ តារា​ស្រី​រូប​នេះ​ហាក់​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ ហង្សមាស ​ព្រោះ​នាង​បាន​ចូល​ច្រៀង​ពេល​ដ៏​ខ្លី​តែ​មាន​បទចម្រៀង​រហូត​ដល់​ជិត​២០​បទ​ដែល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ កម្រ​មាន​តារា​រូប​ណា​ទទួល​បាន​បែប​នេះ​ឡើយ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់