ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សុខ​ ពិសី ​គ្រោង​ធ្វើ​បុណ្យ​កាន់បិណ្ឌ​ជាង​ដប់​វត្ត​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សុខ ពិសី ​តារា​ចម្រៀង​ម្នាក់​មាន​សន្ដានចិត្ត​ល្អ​ និង​ចូល​ចិត្ត​ធ្វើ​បុណ្យ​។ ជាក់ស្ដែង​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​ទៅ​ កញ្ញា​បាន​ធ្វើ​ចង្ហាន់​ផ្ទាល់​ដៃ​ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​ចំនួន​១២​វត្ត​ ។ ដោយឡែក​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ សុខ ពិសី ​បាន​ប្រាប់​ថា ​នាង​គ្រោង​ធ្វើ​ចង្ហាន់​ផ្ទាល់​ដៃ ​និង​នាំ​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ឲ្យ​បាន​ជាង​១០​វត្ត​ដូច​ឆ្នាំ​ទៅ​ដែរ។

តារា​ចម្រៀង​កំពុង​ឡើង​កូដ​រូប​នេះ​បន្ត​ថា​ ឆ្នាំ​នេះ​ទោះជា​នាង​មាន​ការងារ​សិល្បៈ​មមាញឹក​ជាង​ឆ្នាំ​ចាស់​ក្តី​ ប៉ុន្តែ​សម្រាប់​ការងារ​ធ្វើ​ទាន​ និង​ការ​ធ្វើ​បុណ្យ​នៅ​វត្ត​នៅ​តែ​ជា​ការងារ​ ដែល​នាង​ចង់​ធ្វើ​ដដែល ​ព្រោះ​នាង​យល់​ថា ​ការ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​គឺ​ជា​រឿង​ចាំបាច់​ណាស់​សម្រាប់​នាង​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។

កញ្ញា​បន្ត​ថា ​បើ​តាម​ការ​ទូន្មាន​អប់រំ​តាម​គន្លង​ព្រះពុទ្ធសាសនា ​ការ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​គឺ​ជា​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ ដែល​បាន​ចែកឋាន​។ ចំណុច​មួយ​ទៀត​ប្រសិន​បើ​ញាតិកា​របស់​យើង​ លោក​ចែក​ឋាន​ទៅ​មិន​បាន​ទៅ​ដល់​ឋាន​សុខ ​ដ៏​ខ្ពង់ខ្ពស់​នោះ​ ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ជូន​ អាច​ជួយ​ដល់​លោក​បាន​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់