ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បទ “​ប្ដី​គេ​ទេ​អូន​” នៅ ​ស៊ីនឿន ​អាច​នឹង​កក្រើក​ឡើង​វិញ​ ពេល​ចេញ​ជា​ថ្មី​មាន​បទ​ស្រី​ឆ្លើយ​តប

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បទ​ចម្រៀង​ “ប្ដី​គេ​ទេ​អូន​” គឺ​ជា​បទ​ចម្រៀង​ល្បី​កក្រើក​ទីផ្សារ​សិល្បៈ​របស់​លោក​ នៅ ស៊ីនឿន ​នៅ​អំឡុង​ឆ្នាំ​២០០៨​ ហើយ​​បទ​ចម្រៀង​មួយ​បទ​នេះ ​ក៏​បាន​ជួយ​ឲ្យ​លោក​ នៅ ​ស៊ីនឿន ​ត្រូវ​បាន​មហាជន​ស្គាល់​រូប​លោក​ច្បាស់​ផង​ដែរ​។ ពេល​នេះ​បទ​ល្បី​ត្រូវ​បាន​លោក​យក​មក​ចេញ​ជា​ថ្មី​នៅ​ផលិតកម្ម​ ហង្សមាស​ និង​បាន​សម្រួល​បទ​ភ្លេង​ថ្មី​កាន់​តែ​ពីរោះ​រណ្ដំ​ និង​ថែម​ទាំង​មាន​បទ​ស្រី​តប​សាច់​រឿង​ផង​ដែរ​។

បទ​ចម្រៀង​ “ប្ដី​គេ​ទេ​អូន​” ដែល​សម្រួល​បទ​ភ្លេង​ថ្មី​ផលិតកម្ម​ ហង្សមាស ​ទើប​ចេញ​នៅ​លើ​ Page​ Rasmey Hang Meas​ បាន​រយៈពេល​២០​ម៉ោង​មក​ទេ​ គិត​ត្រឹម​ម៉ោង​៤ ​រសៀល​ទី​០៦ ​កញ្ញា​ ដោយ​មាន​អ្នក​ចូល​ទស្សនា​ចំនួន​ 32K Views ​។ លោក ​នៅ ស៊ីនឿន ​បាន​ប្រាប់​ថា ​បទ​ចម្រៀង​មួយ​នេះ ​បាន​ផលិត​ចប់​អស់​ហើយ​ទាំង​ Audio ​និង​MV ​ ហើយ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ផលិតកម្ម​ ក៏​ចេញ​MV ​ជា​មួយ​បទ​ចម្រៀង ​ស្រី​មួយ​បទ​ទៀត​ជា​ស្នាដៃ​និពន្ធ​ដោយ​រូប​លោក​ដែល​មាន​សាច់​រឿង​ពាក់ព័ន្ធ​គ្នា​ ប៉ុន្តែ​តារា​ស្រី​ជា​អ្នក​ណា​នោះ​ ខាង​ផលិតកម្ម​មិនទាន់​ឲ្យ​បញ្ជាក់​ទេ​ គឺ​ចាំ​ដល់​ពេល​បទ​ទាំង​ពីរ​ចេញ​ MV​ ទស្សនិកជន​នឹង​បាន​ឃើញ​តែម្ដង​។

នៅ ​ស៊ីនឿន ​បន្ត​ថា ​មូល​ហេតុ​ដែល​លោក​លើក​យក​បទ​ចម្រៀង​ល្បី​មួយ​បទ​នេះ​មក​ធ្វើ​ជា​ថ្មី​ គឺ​មក​ពី​លោក​ស្រឡាញ់​អត្ថន័យ​បទ​នេះ​អប់រំ​ល្អ​សម្រាប់​នារីៗ​ ហើយ​មូលហេតុ​មួយ​ទៀត​គឺ​លើក​បាន​និពន្ធ​សាច់​រឿង​ត​គ្នា​ សម្រាប់​ឲ្យ​នារី​គាត់​ច្រៀង​តប​បញ្ជាក់​ពី​រឿង​ក្នុង​ចិត្ត​គាត់​មក​វិញ​ ដូច្នេះ​ហើយ​សូម​ទស្សនិកជន​រង់​ចាំ​ស្ដាប់​ តើ​សាច់​រឿង​បទ​ចម្រៀង​ទាំង​ពីរ​នេះ​ចាប់​អារម្មណ៍​ និង​ទាក់​ទាញ​កម្រិត​ណា៕​

ផ្តល់សិទ្ធិដោយ៖kqube

ពាក្យទាក់ទង ៖
 

មតិយោបល់