ថ្ងៃ អង្គារ ទី 07 ខែ មេសា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 07 ខែ មេសា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ខេលី ធ្វើខួបជួបជុំអ្នកសិល្បៈក្រោយជោគជ័យនៅបារាំង និងកាណាដា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ កញ្ញា ខេលី តារាចម្រៀងប្រចាំផលិតកម្ម M បានរៀបចំកម្មវិធីខួបកំណើតរបស់នាង ក្នុងថ្ងៃពិសេស គឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមវត្តមានតារាប្រុស ស្រីល្បីឈ្មោះជាច្រើនរូប។ កម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោយពីតារាស្រីរូបនេះ ទទួលបានជោគជ័យលើការចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំង និងកាណាដា កាលពីដើមឆ្នាំនេះ។

ពិធីខួបកំណើតគម្រប់អាយុ២៧ឆ្នាំ និងជាឱកាសជួបជុំក្រុមគ្រួសារមិត្តរួមអាជីពនៅភោជនីយដ្ឋាន Les Cocktail Bar។ ខេលី បញ្ជាក់ថា ក្រោយវិលពីច្រៀងនៅក្រៅស្រុក នាងបានបន្តការងារសិល្បៈជាធម្មតាឡើងវិញ ហើយនាង ក៏បានត្រៀមចេញស្នាដៃបទចម្រៀងថ្មីសម្រាប់ពង្រឹងទីផ្សារក្នុងស្រុកជាថ្មីផងដែរ។ នាងបន្តថា កម្មវិធីខួបកំណើតនេះគឺជាឱកាសជួបជុំបងប្អូន និងមិត្តសិល្បៈជិតដិតប្រមាណជាង១០០នាក់ ។

ម្ចាស់បទ «ប្រវត្តិបងបែបណាសង្សាថ្មីបងដឹងអត់» រូបនេះលើកឡើងដែរថាអ្វីដែលនាងប៉ងប្រាថ្នានៅថ្ងៃខួបកំណើត និងឱកាសថ្ងៃពិសេសថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ គឺសុំឲ្យក្រុមគ្រួសារមិត្តភ័ក្កិមានសេចក្តីសុខ សុភមង្គល សុខភាពល្អ និងសុំឲ្យការងារនាងកាន់តែរីកចម្រើន។នាងថា ក្រោយវិលពីកាណាដា និងបារាំងផលិតកម្មបានត្រៀមរួចជាស្រេចនូវបទចម្រៀងមិនតិចជាង១០បទទេដើម្បីស្វាគមន៍នាងត្រឡប់មកវិញ ជាមួយនឹងគម្រោងចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីជាច្រើនទៀតផងដែរ ៕

ប្រភព៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់