ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ថា​អី​ចេះ​ខុស ​! ពេល​នេះ​ សុខ ស្រីនាង ​ត្អូញត្អែរ​ពី​រឿង​ពិបាក​ធ្វើ​តាម​ ហង្សមាស…​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ចូល ​ហង្សមាស​ ប្រមាណ​ជា​បួន​ខែ​នេះ​ ទោះបីជា​ សុខ ស្រីនាង​ មាន​បទ​ចម្រៀង​ចេញ​លើ​ទីផ្សារ​បាន​៦​បទ​ និង​មាន​បទ​ចម្រៀង​ត្រៀម​ចេញ​ប្រមាណ​ជា​ជិត​១០​បទ​ផ្សេង​ទៀត​ ដែល​ជា​លទ្ធផល​​​បង្ហាញ​ថា ​ទ្រនំ​ថ្មី​នាង​ទទួល​បាន​ការ​ផ្គាប់​ចិត្ត​ក្ដី​ ប៉ុន្តែ​និយាយ​ពី​សេរីភាព​នៅ​ ហង្សមាស​ របស់​​តារា​ស្រី​រូប​នេះ​មិនសូវ​មាន​​ដូច​នៅ ​សាន់ដេ​ ទេ​ ពោល​គឺ​មុន​ធ្វើ​អ្វី​មួយ​ក៏​ត្រូវ​តែ​មាន​ការ​ឆ្លងកាត់​ពី​ខាង​ក្រុមហ៊ុន​ដែរ​។

តារា​ស្រី​ដែល​ទើប​ងើប​កេរ្តិ៍​ឈ្មោះ ​សុខ​ ស្រីនាង ​ត្រូវ​បាន​មតិ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ពេល​នាង​ឈាន​ជើង​ចេញ​ពី​ សាន់ដេ ​ទៅ​ជ្រក​ក្រោម​ដំបូល​ ហង្សមាស​ ប្រិយភាព​នាង​ហក់​ឡើង​គួរសម​ ព្រោះ​មាន​បទ​ចម្រៀង​ចេញ​បាន​ច្រើន​ក្នុង​រយៈពេល​​ដ៏​ខ្លី​ គឺ​សុខ​ពី​កាល​នៅ ​សាន់ដេ​ វត្តមាន​នាង​ត្រូវ​គេ​ធីប​ចោល។​ ការ​មើល​ឃើញ​រូបភាព​ខាង​ក្រៅ​នេះ​ដែរ​ សុខ ស្រីនាង​ ក៏​បាន​ឆ្លើយតប​ក្នុង​ន័យ​ស្រដៀង​គ្នា​ថា​ នៅ​ទ្រនំ​ថ្មី​នាង​ពិត​ជា​មាន​បទ​ចម្រៀង​ច្រៀង​ច្រើន​ ខុស​ពី​នៅ​កន្លែង​ចាស់​ ប៉ុន្តែ​កន្លែង​ថ្មី​នាង​មិន​សូវ​អាច​ធ្វើ​ការងារ​អី​ពាក់ព័ន្ធ​សិល្បៈ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​បាន​ទេ​ គឺ​គ្រប់​ការងារ​ត្រូវ​តែ​ឆ្លង​កាត់​ថ្នាក់​ជា​មុន​សិន​។

សុខ ​ស្រីនាង ​បន្ត​ថា​ កុំ​ថា​ឡើយ​ការងារ​ចេញ​ច្រៀង​ ឬ​ថត​អ្វី​ផ្សេងៗ​ សូម្បីតែ​ការងារ​ឆ្លើយតប​ជា​មួយ​​អ្នក​សារព័ត៌មាន​ នាង​ក៏​មិន​ហ៊ាន​ឆ្លើយតប​ដែរ​ បើ​សិន​ជា​មិន​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ ​ដូច្នេះ​ហើយ​ទើប​នាង​មិនសូវ​បាន​ឆ្លើយ​សំណួរ​អ្នក​កាសែត​ និង​មិនសូវ​មាន​ព័ត៌មាន​ចេញ​​ផ្សាយ ​ដូច​កាល​នៅ សាន់ដេ​ ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់