ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

​មិន​ឲ្យ​ក្បត់​សម្ដី!​ លោក​គ្រូ​ម្នាក់​រាំ​ពី​ខ្លោងទ្វារ​ដល់​ដង​ទង់ជាតិ ​ព្រោះ​ភ្នាល់​ចាញ់​សិស្ស​​ជាប់​និទ្ទេស​A

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

រាជធានី​ភ្នំពេញ៖ លោក​គ្រូ​ម្នាក់​កំពុង​ល្បី​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​កំពុង​ត្រូវ​បាន​មហាជន​សរសើរ​ផង​ដែរ ខណៈ​ដែល​ខ្លួន​គោរព​សម្ដី​ភ្នាល់​​ចាញ់​សិស្ស​ បើ​កូន​សិស្ស​គាត់​ប្រលង​ជាប់​និទ្ទេស​ A គាត់​នឹង​រាំ​ពី​ខ្លោងទ្វារ​ចូល​សាលា​រហូត​ដល់​ដង​ទង​ជាតិ​។

យោង​តាម​ប្រភព​ពី​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Chhai EN ដែល​បាន​បង្ហាញ​អត្តសញ្ញាណ​លោក​គ្រូ​នោះ​ថា ឈ្មោះ ទៀសុធា ​ជា​សាស្ត្រាចារ្យ​គណិតវិទ្យា ​បង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ ​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​បន្ត​សំណេរ​ថា “កាល​ដើម​ឆ្នាំ​លោក​គ្រូ​សន្យា​ថា​ ប្រសិន​បើ​សិស្ស​គាត់​ទទួល​បាន​និទ្ទេសA ​គាត់​នឹង​រាំ​ពី​ខ្លោងទ្វារ​ដល់​ដង ទង់ជាតិ ​ឥឡូវ​លោក​គ្រូ​រាំ​មែន​លោក​គ្រូ​អ្នក​គ្រូ​គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ឃើញ​សិស្ស​ជោគជ័យ​ឡើយ​”។ខាង​ក្រោម​នេះ​ជា​វីដេអូ​ ដែល​លោក​គ្រូ​រាំ សូម​ទស្សនា​ទាំង​អស់​គ្នា និង​ជួយ​លើក​ទឹកចិត្ត​គាត់​ផង ព្រោះ​ធ្វើ​ដើម្បី​កូន​សិស្ស​គាត់ ដោយ​គាត់​មិន​បាន​ខ្មាស​អៀន​នោះ​ឡើយ៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់