ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 23 ខែ កញ្ញា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

​​​ក្រោយ​​វីដេអូ​​​មាន​អ្នក​​មើល​​១,៥​លាន​Views​យាយ ​សំ​ បាន​នាំ​យាយ​ សយ​ ចូល​វាំង​មុន​បើក​​លុយ​រង្វា..​​​​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

​​រាជធានី​ភ្នំពេញ​៖ បន្ទាប់​​​ពី​វីដេអូ​ខ្លី​​បុណ្យ​ភ្ជុំ​​​​យាយ​ សំ​ មាន​​អ្នក​ចូល​មើល​ជាង​​​ ១,៥​លាន​ Views ​​​​​បាន​ក្លាយ​ជា​វីដេអូ​ជ័យលា​ភី​​​ ពី​​កម្មវិធី​​ប្រកួត​​ប្រជែង​ផលិត​វីដេអូ​​​​​ខ្លី​របស់​ មីក្រូហិរញ្ញវត្ថុ​មួយ​ ដែល​មាន​ប្រាក់​រង្វាន់​ ៤​ ​លាន​រៀល​​នោះ​ ​​លោក​យាយ​​ សំ​​ បាន​នាំ​យាយ​ សយ​ ​ និង​អា​តយ​​ ឡើង​ពីខេត្ត​កែប​មក​ភ្នំពេញ​។

​ដំណើរឡើង​មក​រាជធានី​ភ្នំពេញ​នេះ​ ​​​យាយ ​សំ​ បាន​នាំ​យាយ​ សយ​ ​ចូល​ដើរ​​លេង​ក្នុង​វាំង​​ ដើរ​មាត់​ទន្លេ​​ ​ចូល​ផ្សារ​ទំនើ​ប​ អ៊ីអន​​និង​រមណីយ​មួយ​ចំនួន​ទៀត​ យ៉ាង​​សប្បាយ​​​កាល​ពីម្សិលមិញ​ បំណាច់​តែ​​បាន​ឈ្នះ​​ប្រាក់​រង្វាន់​ជា​លើ​ក​ដំបូង​ ជា​មួយ​ក្រុម​អ្នក​ផលិត​ ​​ដឹកនាំ​ដោយ​ លោក​ ង៉ុង​ សាន់​​ ជា​អតីត​អ្នកសារព័ត៌មានវ័យក្មេង​ ​​​​​និង​មិន​ងាយ​មាន​ឱកាស​​ឡើង​មក​ទីក្រុង​ភ្នំពេ​ញ​នោះ​ទេ​ ខណៈ​ពួកគាត់​រស់​នៅ​តំបន់​ជនបទ​​។​​​

ក្រឡេក​មក​មើល​​​ទិដ្ឋភាព​​ការ​ទទួល​​​​​រង្វាន់​​នៅ​​ព្រឹក​ថ្ងៃទី ​១៣​​ កញ្ញា​​​នេះ​​ តួអង្គ​ឯ​ក​វីដេអូ​បែប​កំប្លែង​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​​​​ លោក​យាយ​ សំ ​ដែល​មាន​វ័យ​​​៧២​ឆ្នាំ​​​​​នោះ ​មិត្ត​អ្នក​លេង​បណ្តាញ​សង្គម​ ​មិន​​ឲ្យ​សរសើរ​គាត់​មិន​បាន​ គឺ​លើក​ទូរស័ព្ទ ​Selfies​ ឡើង​ឈ្ងុញ​ មិន​ចាញ់​មិត្ត​យុវវ័យ​​ទេ​ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​លុយ​ ៤ ​លាន​រៀល​។ចង់​ដឹង​ថា​​បាន​វីដេអូ​​ភ្ជុំ​បិណ្ឌ​យាយ​ សំ​ ​ដែល​ថត​នៅ​ភូមិ​​តាពីង​ ឃុំ​អង្គោល​ ស្រុក​ដំណាក់ចង្អើរ​ ខេត្ត​កែប​នេះ​ទទួល​បា​ន​ការ​គាំទ្រ​ខ្លាំង​បែប​​នោះ​ តោះ​ទៅទស្សនា​ទាំងអស់គ្នា​! ៖​​​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់