ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ស្រីតូច ចំណាន បញ្ចេញសារក្រោយមានអ្នកប្រឌិតរឿងបង្ខូចកិត្តិយស

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ អតីតពិធីការិនី ស្រីតូច ចំណាន បានបញ្ចេញសារមួយដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពីអ្នកស្រីបានជួបនឹងរឿងរ៉ាវជាហូរហែរពិសេសរឿងលួចលាក់ស្នេហាជាមួយមិត្តរួមជំនាន់លោក សុវណ្ណ មករានោះ។ មិនដូចបំណងអ្នករុកគួនផ្ទយមកវិញអ្នកស្រីថាកាន់តែបានភាពកក់ក្តៅពីស្វាមីទ្វេឡើងពីស្វាមី។

កន្លងទៅអ្នកស្រី ស្រីតូច ចំណានកម្រនឹងប្រើប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងការសម្ញែង ឬរៀបរាប់បង្ហាញពីជីវិតពិតផ្ទាល់ខ្លួនឡើយប៉ុន្តែក្រោយជួបរឿងបង្ខូចកិត្តិយសកាលពីថ្មីៗបានធ្វើឲ្យអ្នកស្រីដាច់ចិត្តទម្លាយនូវសារសំខាន់មួយ។ សារលើបណ្តាញទំនាក់ទំនងសង្គមវែងអន្លាយដ៏កម្រត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់អ្នកស្រីម៉ៅ ចំណាន ហៅស្រីតូច ចំណាន។ សារដ៏មានន័យអប់រំខ្ពស់នេះបានធ្វើឲ្យអ្នកអានស្ងើចសរសើរពីពាក្យពេចន៍ទឹកចិត្តអ្នកស្រីនិងស្វាមីក្រោយជួបព្យុះភ្លៀងជាច្រើន។

អ្នកស្រីលើកឡើងថា «ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំតែខ្ញុំមិនដែលបង្កើតសត្រូវម្តងណាទេហើយក៏មិនមានពេលទៅស្អប់អ្នកនោះដែរ… ។អ្នកកាន់តែធ្វើមកលើខ្ញុំគឺអ្នកនោះកំពុងដុតខ្លួនឯង អត់មានពេលស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនអ្នកទេ តែខ្ញុំវិញអត់ពេលទំនេរតបតទេមានតែពេលដើរតាមបម្រើស្វាមីខ្ញុំ ធ្វើជាអ្នកបំរើកូនៗរបស់ខ្ញុំគ្រួសារខ្ញុំ ចូលរួមរីករាយជាមួយសង្គមខ្ញុំព្រមទាំងអ្នកដែលចូលចិត្តខ្ញុំ ស្រឡាញ់ខ្ញុំហើយឆ្លៀតពេលសិក្សាដើម្បី BUILD UP MYSELF ។ ហើយអ្នកកាន់តែធ្វើមកលើខ្ញុំខ្ញុំកាន់តែទទួលបានភាពកក់ក្តៅពីស្វាមីខ្ញុំ ព្រោះគាត់គិតថាភាពកក់ក្តៅទាំងនោះមិនទាន់គ្របគ្រាន់ទេទើបធ្វើឱ្យមានការខ្វះចន្លោះប្រហោង ទើបធ្វើឱ្យមានខ្យល់ចូលបាន ។ ដូច្នេះស្វាមីកាន់តែរុញបន្ថែម ឱ្យដល់កំពូលតែម្តង ។អ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានផលដោយមិនបាច់ប្រឹងមន្តស្នេហ៍ ភាពទាក់ទាញ ភាពជំនឿជឿជាក់ ទុកចិត្តរឹតតែត្រូវបានបន្ថែមឡើងទ្វេដង» ។ សារនេះអមដោយរូបថតជាច្រើនសន្លឹករបស់លោកស្រីនិងស្វាមីដែលបានចេញទៅធ្វើដំណើរកម្សាន្តនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។

គួរបញ្ជាក់ផងដែរថាក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំនិងទទួលបានចំណងដៃកូនប្រុសស្រី៤នាក់ លោកឧកញ៉ា គិត ម៉េង លោកភរិយាបានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០១៥កន្លងទៅ។ មុននិងក្រោយរៀបការលោកស្រីទទួលបានឱកាសគ្រប់គ្រងមុខជំនួញមួយចំនួនរបស់ស្វាមីផងដែរ។ ថ្មីៗនេះលោកស្រីទើបនឹងទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន២០១៧(Asean Business Award2017) ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

 

មតិយោបល់