ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ភ្ជុំឆ្នាំនេះ យូរី ចំណាយថវិកាធ្វើបុណ្យកាន់បិណ្ឌ និងជូន តាជី យាយជី អស់ទាំងខ្ទាស់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ពិធីបុណ្យភ្ជុំដាក់បិណ្ឌ ដែលទើបកន្លងផុតទៅនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានខិតខំធ្វើបុណ្យ ដាក់ទាន យ៉ាងសស្រាក់សស្រាំ ។ ជាមួយគ្នានោះបណ្តាសិល្បករ និងសិល្បការិនី ជាច្រើនក៏បានចំណាយធន់ធានធ្វើបុណ្យដាក់ទានផងដែរ។ ជាក់ស្តែងតារាចម្រៀងកញ្ញា យូរី ក៏មានចិត្តជ្រះថ្លាធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនសាច់ញាតិ ដែលបានលាចាកលោក មានចង្ហាន់ ទេយ្យទាន់ និងសម្ភារផ្សេងៗជូនដល់តាជី យាយជី និងចាស់ រហូតអស់ទឹកប្រាក់ចំនួន២ពាន់ដុល្លារ។

ជាមួយសប្តាហ៍មុននេះតារាចម្រៀងល្បីឈ្មោះកញ្ញា យូរី រួមនិងបងស្រីបានទៅធ្វើបុណ្យកាន់បិណ្ឌនៅវត្ត គរីរតនៈ នៅទល់ដែនខ្មែរ ថៃ ទាំងទឹកចិត្តរីករាយ ដោយកញ្ញាបានប្រាប់ថា មូលហេតុដែលនាង និងបងស្រីទៅធ្វើបុណ្យកាន់បិណ្ឌនៅវត្តក្បែរទល់ដែនខ្មែរ ថៃ មកពីនាងបានដឹងថា នៅវត្តនោះមិនសូវសម្បូរប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះហើយទើបនាងខំស្កាត់ពីភ្នំពេញ ទៅដល់ទល់ដែន ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនសាច់សាលោកហិតដែលបានចែកឋាន។

កញ្ញាបន្តថា ការធ្វើធ្វើបូណ្យនៅវត្តខាងលើ នាងមិនត្រឹមតែធ្វើចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃទេ គឺថែមទាំងបានទិញក្រមារ សារ៉ុង និងថវិកាជូនតាជីយាយជី និងចាស់ៗ ដែលមានវត្តមានក្នុងវត្តបានគ្រប់គ្នា ហើយការធ្វើបុណ្យ និងធ្វើទានលើកនេះនាង និងបងស្រីបានចំណាយ អស់ទឹកប្រាក់ចំនួន២ពាន់ដុល្លារ ដែលជាសទ្ធាជ្រះថ្លាចេញពីចិត្ត ដ៏ល្អបរិសុទ្ធរបស់នាង និងបងស្រី៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់