ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ធ្លាយព័ត៌មាននាយ ពែកមី ត្រៀមដើរចេញពី ថោន ព្រោះតែ នាយចឺម និង ពេជ្រ សោភា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្មីៗនេះមានប្រភពពីក្រុមការងារនៅផលិតកម្ម ថោន មួយរូបបានបង្ហើបថា តារចម្រៀងល្បោយប្រចាំផលិតកម្ម ថោន លោក ពែកមី បានត្រៀមខ្លួនរត់ចោលទ្រនំដែលធ្លាប់ផ្តល់កំណើតអាជីពចម្រៀងនេះហើយ ដោយមានមូលហេតុជាបឋមពីរ។ ទី មួយគឺអាចមកពី នាយចឺម មកចូល ថោន ព្រោះអ្នកទាំងពីរធ្លាប់កើតមានបញ្ហាផ្ទៃក្នុង ! រឿង”ភ្នំមួយមិនអាចមានខ្លាពីរ” ចំណែកមួយរឿងផ្សេងទៀតល្បីថា ពេកមី ចង់ទៅចាប់ដៃជាមួយ ពេជ្រ សោភា ។

យោងតាមប្រភពខាងលើបានបង្ហើបប្រាប់រឿងពីអតីតកាលរបស់តារាចម្រៀងនាយ ពែកមី និងនាយចឺម ថា កាលដែលលោក ពែកមី ចូលច្រៀងនៅ ថោន រួចហើយ នាយចឺម ក៏មានគម្រោងចូលច្រៀងនៅក្នុងផលិតកម្ម ថោន ផងដែរ ប៉ុន្តែដោយសារអ្នកទាំងពីរប្រកាន់គំនិតមានម្នាក់អត់ម្នាក់ ទើបលទ្ធផលចុងក្រោយ នាយចឺម ត្រូវរត់ទៅច្រៀងនៅផលិតកម្ម សាន់ដេ។

ប្រភពគួរឲ្យទុកចិត្តដដែលនេះបន្ថែមថា មូលហេតុ ដែល ពែកមី កំពុងត្រៀមខ្លួនដើរចេញពី ថោនកក្តាទីមួយអាចមកពី នាយចឺម មកចូល ថោន ក៏អាចថាបាន ព្រោះអ្នកទាំងពីរ មិនចុះសម្រុងនិងគ្នា តាំងពីដំបូងមកម្ល៉េះ កក្តាមួយទៀតលោក ពែកមី អាចនឹងទៅច្រៀងនៅ ហង្សមាស ដោយចាប់ដៃគូជាមួយ ពេជ្រ សោភា ក៏អាចថាបានដែរ ព្រោះព័ត៌មាននេះ ក៏មានក្រុមបុគ្គលិកនៅ ហង្សមាសបង្ហើបខ្លះៗដែរ។

ការធ្លាយចេញព័ត៌មានខាងលើនេះ Kqube ក៏បានទាក់ទងសុំការបញ្ជាក់ពីលោក ពែកមី ផងដែរ ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបាន។ ដោយឡែកខាងភាគីផលិតកម្មថោន លោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត បានប្រាប់ថា ចំពោះព័ត៌មាននេះលោកមិនអាចនិយាយបានទេព្រោះលោកមិនទាន់ទទួលបានព័ត៌មានច្បាស់មួយរយភាគរយ តែបើសិនជារឿងនេះវាពិតជាកើតឡើងដូចព័ត៌មាន ដែលគេនិយាយលោកនឹងបញ្ជាក់ប្រាប់តាមក្រោយ។

លោក បន្តថា លោក ពែកមី ជាតារាចម្រៀងមិនចុះកុងត្រាជាមួយផលិតកម្មទេ ដូច្នេះហើយបើសិនគាត់សុំឈប់ពិតមែនជាសិទ្ធរបស់គាត់។ឆ្លើយដល់ចំណុចនេះពេលសួរបញ្ជាក់ថា តើរឿងអតីតកាល នាយចឺម ចង់ចូលច្រៀងនៅ ថោន តែមិនបានចូល ដោយសារមានរឿងរ៉ាវដូចព័ត៌មានចចាមអារ៉ាមមែនទេ ?លោកបានប្រាប់ថា លោកគ្រាន់តែដឹងថានាយចឺម ពិតជាចង់ចូលច្រៀងនៅ ថោន ពិតមែនមុនពេលលោកទៅច្រៀងនៅ សាន់ដេ ប៉ុន្តែសម្រាប់ហេតុផលតារារូបនេះ មិនបានច្រៀង លោកមិនបានដឹងច្បាស់មិនហ៊ាននិយាយទេ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់