ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ចំណងស្នេហា សុខ សោម៉ាវត្តី និងលី វ៉ាហេទកាន់តែរឹងមាំ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ អស់ជាច្រើនខែកន្លងមកហើយដែលចំណងស្នេហារវាងតារាសម្តែងមេម៉ាយចាយរាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាស់ស្រស់សង្ហា លី វ៉ាហេទ បានបើកចំហរខ្លាំងបើទោះបីជាពួកគេមិនដែលទទួលស្គាល់នៅឡើយថាជាចំណងស្នេហា។ រូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកាន់តែធ្វើឲ្យគេដឹងថាពួកគេកំពុងសាងនូវភាពរឹងមាំមួយពិបាកនឹងបែកគ្នាបាន។

ទំនាក់ទំនងស្នេហារវាងតារាសម្ដែងល្បីឈ្មោះអ្នកនាង សុខសោម៉ាវត្តី និងខ្សែការពារជម្រើសជាតិលោក លី វ៉ាហេទបន្ទាប់ពីអ្នកនាងទាំងពីមានឱកាសថតរឿង «ខូចចិត្តអាជីព» ជាមួយគ្នាកាលពីប៉ុន្មានខែមុននេះ។ លោក លី វ៉ាហេទដែលត្រូវគេស្គាល់ថាជាកីឡាករល្បីឈ្មោះម្នាក់នៅក្នុងពិភពបាល់ទាត់ធ្លាប់បានអះអាងថាលោក និងអ្នកនាងសុខ សោម៉ាវត្តី ពិតជាកាន់តែស្និទ្ធិស្នាលគ្នាដែលអ្នកណាក៏មិនឃើញថាមិនខុសពីគូស្នេហ៍នឹងគ្នាមែនតែលោកប្រកាសថាអ្វីៗនៅមិនទាន់ប្រាកដនោះទេគឺលុះត្រាតែរង់ចាំពេលវេលាបន្តបន្ទាប់។ការឧស្សាហ៍ទៅណាមកណាជាមួយគ្នាទើបទំនាក់ទំនងជិតស្និទ្ធិបានកើតមានឡើងហើយអាចចាត់ទុកថាគឺជាជំហាននៃការសិក្សាពីគ្នាទៅវិញទៅមក។យ៉ាងណាមិញ លោកថាមិនទាន់គិតដល់ពីរឿងស្នេហានោះទេគឺគ្រាន់តែលោកទទួលស្គាល់មានអារម្មណ៍ចូលចិត្តចំពោះអ្នកនាងលើសពីនារីដែលលោកបានស្គាល់ផ្សេងទៀតប៉ុណ្ណោះ។

លោកថាមិនមានហេតុផលប្រកាន់រឿងអ្នកនាងមានកូននិងធ្លាប់មានស្វាមីនោះទេដោយអ្វីដែលសំខាន់គឺលោករង់ចាំមើលពេលវេលាសិនថាវានឹងប្រែក្លាយទំនាក់ទំនងរបស់លោកនិងអ្នកទៅដល់ចំណុចណា។ លោកសារភាពថាអ្នកនាង សុខ សោម៉ាវត្តីគឺជានារីតែម្នាក់ដែលលោកស្និទ្ធិស្នាលលើពីមិត្តភាពធម្មតាហើយបើទោះជាអ្នកនាងអាយុបងក៏លោកយល់ថានោះមិនមានជាឧបសគ្គដែលលោកមិនអាចរាប់អានអ្នកនាងបានដែរ។ សុខ សោម៉ាវត្តី ធ្លាបបានសារភាពថា រវាងអ្នកនាង និងកីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិ លោក លី វ៉ាហេទពិតជាមានទំនាក់ទំនងនឹងគ្នាច្រើនឡើងប៉ុន្តែអ្នកនាងបានចាត់ទុកថាអ្វីៗដែលបានកើតឡើងគឺមិត្តភាពមិនខុសគ្នាពីអ្នកនាងមិត្តស្និទ្ធិស្នាលផ្សេងទៀតនោះទេ។

ការរួមដំណើរជាមួយគ្នាចេញទៅកម្សាន្តទីកន្លែងផ្សេងៗ រូបភាពសំលៀកបំពាក់គូស្នេហ៍សារផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកពិបាកនឹងប្រកែកបានទេថា ពួកគេកាន់តែផ្អែមល្ហែម ហើយវាជាស្នេហាពិតមិនមែនជាស្នេហាលេងសើច។ ដំណឹងចុងក្រោយដែលលេចចេញគឺក្រុមគ្រួសារទាំងសងខាងសុទ្ធតែបានដឹងលឺនិងទទួលស្គាល់ថាពួកគេពិតជាស្រលាញ់គ្នាដោយចិត្តនិងចិត្ត គឺនៅតែថ្ងៃសម្រេចចិត្តទទួលគ្នាជាប្តីប្រពន្ធប៉ុណ្ណោះ។ប្រសិនបើពួកគេសម្រេចចិត្តចូលរោងការមែនគឺ ពួកគេនឹងក្លាយជាគូស្នេហាខុសវ័យភាគីខាងស្រីវ័យច្រើនជាងបន្ទាប់ពីអ្នកនាងខាត់ សុឃីម អ្នកនាងកាតុ អ្នកនាងគង់ សុជាតិ និង អ្នកនាងឆៃ លីដាឡែនជាដើម៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

 

មតិយោបល់