ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ចង់ដឹងទេ អេនឌី មានអារម្មណ៍បែបណា ពេលមានបទOriginal Song ដំបូង ?

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បន្ទាប់បីបានបង្ហាញមុខនៅក្នុងផលិតកម្ម Zone លោក អេន ឌី បានខិតខំពង្រឹងអាជីពចម្រៀងឡើងវិញហើយ ​ ព្រោះពេលនេះលោកទើបបានចេញបទ  Original Song    មានចំនងជើងថា “សាវា” ហើយលោកក៏រំពឹងទទួលបានការគាំទ្រខ្លាំងផងដែរ។

តារាមានហុងស៊ុយខាងឱបថើបតារាស្រីៗលោក អេន ឌី ទើបតែទទួលបានការគាំទ្រសារជាថ្មីម្តងទៀត ខណៈលោកបានចេញបទចមរៀង “នឹកបង៥០%” ដែលជាបទចាស់របស់លោក។ ស្របគ្នានេះលោកក៏បានចេញបទថ្មីមួយបទទៀតមានចំណងជើងថា”សាវា” ដែលធ្វើឲ្យលោកកាន់តែមានទំនុកចិត្តថាពុកម៉ែបងប្អូន និងជួយគាំទ្រសារជាថ្មីទៀត នូវបទចម្រៀងដែលរំលេចដោយសា្នដៃកូនខ្មែរ។

គួរបញ្ជាក់ផងដែរថា មួយរយៈនេះលោក អេនឌី ហាក់ទទួលបានការគាំទ្រច្រើនពីប្រិយមិត្តពិសេសការងារសម្តែងនៅក្រៅប្រទេស ពោលគឺលោកទើបត្រឡប់មកពីអាមេរិក ហើយពេលនេះលោកក៏កំពុងតែចាប់ដៃគូចម្រៀងសម្តែងជាមួយអ្នកនាង ឡាយ លក្ខិណា ដែលជាតារាលេចធ្លោទើបវិលចូលសិល្បៈឡើងវិញ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់