ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ណាំហ្វា បានសំណងពីផលិតករក្រោយគំរាមបង្ហាញមុខរឿងចេញថតមិនឲ្យលុយ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ តារាសម្ដែងស្រី កញ្ញា កង ចន្ទ័វលក្ខ័ ហៅណាំហ្វា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានទម្លាយរឿងរ៉ាវនៅពីក្រោយជីវិតសិល្បៈរបស់នាងគឺផលិតករនៅជំពាក់លុយនាងប្រមាណ៤០០ដុល្លារអាមេរិកថ្លៃសម្តែងអស់ជាង១ឆ្នាំហើយ ហើយមិនគេចវេះមិនព្រមសង។ ទោះជាយ៉ាងណាក្រោយព្រមានទម្លាយមុខមាត់ពិតជាសាធារណៈ តារាស្រីរូបនេះទទួលបានប្រាក់ដែលផលិតកររឿង«ម្ជុលបាតសមុទ្រ»ជំពាក់នោះហើយ។

នេះមិនមែនលើកទីមួយទេដែលតារាសម្តែងប្រុសស្រីទាំងថ្មីទាំងចាស់ បានរអ៊ូរទាំជុំវិញការមិនបើកប្រាក់ឲ្យក្រោយពេលសម្តែងចប់ដូចកិច្ចសន្យា។ អ្វីដែលធ្វើឲ្យតារាស្រីតូចច្រឡឹងណាំហ្វា ដាច់ចិត្តទម្លាយព្រោះតែនាងទ្រាំនឹងការគេចវេស លេសដោះសារ និងការកិបកេងញើសឈាមរបស់នាងដែលខិតខំសម្តែងអស់ជាងមួយឆ្នាំមកហើយ។

នាងថា ភាពយន្តនេះបានបញ្ចប់នឹងធ្វើការចាក់បញ្ចាំងលើទូរទស្សន៍CTNអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយតម្លៃខ្លួននៃការថតភាពយន្តនេះចំនួន៤០០ដុល្លារអាមេរិក នាងមិនទាន់ទទួលបានព្រោះតែផលិតកររូបនោះបានព្យាយាមគេចវេះមិនទទួលទូរស័ព្ទនាង។ នាងថាវាគឺជាកម្លាំងញើសឈាម ដែលទាំងការទិញសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនផ្សេងៗដែលថតក្នុងរឿងនេះក៏នាងចំណាយច្រើនគួរសមដែរ។ក្រោយការព្រមានរបស់តារាស្រីរូបនេះមិនបាន២៤ម៉ោងផង ស្រាប់តែដំណឹងនេះបានដល់ត្រចៀកផលិតករហើយស្វះស្វែងយកលុយមកសងនាងគ្រប់ចំនួន ព្រោះតែខ្លាចនាងទម្លាយរឿងរ៉ាវខាងលើជាថ្មីជាមួយមុខមាត់របស់ផលិតកររូបនេះជាសាធារណៈ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់