ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ពែកមី ឆ្លើយតបរឿងគ្រោងចេញពីថោនទៅចាប់ដៃគូពេជ្រ សោភា និងរឿងកុងគ្នាជាមួយនាយចឺម

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្មីៗនេះធ្លាយ ចេញ​ព័ត៌មានពីប្រភព ក្រុមការងារ ផលិតកម្មថោន ថាលោកពែកមី ត្រៀមឈប់ពីថោន ទៅចូលហង្សមាស ដោយលោកគ្រោង ចាប់ដៃគូជាមួយ ពេជ្រសោភា ហើយព័ត៌មាននេះក៏មានចំណែកពាក់ព័ន្ធជាមួយនាយចឺមចង់ចូលថោនផងដែរព្រោះល្បីថាអ្នកទាំងពីកុងគ្នា។ ទើបតែពេលនេះ ពែកមី បានចេញមុខបញ្ជាក់ប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មានKqube ថា លោក​មិនបានចេញពី ថោន ទៅ ហង្សមាស ឬចាប់ដៃគូនជាមួយ ពេជ្រ សោភា ទេ ហើយលោកក៏មិនបានកុងគ្នាជាមួយ នាយចឺម ដែរ។

លោក ពែកមី បញ្ជាក់ថា “ខ្ញុំមិនទាន់ឈប់ពី ថោន ឯណា ហើយក៏មិនបានទៅ ហង្សមាស ដោយចាប់ដៃគូជាមួយជាមួយ​ ពេជ្រ សោភា ដែរ តែសម្រាប់ការChat លេងជាមួយ ពេជ្រ​ សោភា និយាយពីនេះពីនោះ គឺមានពិតមែន តែខ្ញុំមិនបាននិយាយថា ទៅចាប់គូជាមួយគាត់ទេ”។ លោកបន្តទៀតថា “ដោយឡែកព័ត៌មានគេថា ខ្ញុំ និងនាយ ចឺម កុងគ្នា ដោយសារ នាយចឺម ចង់ចូល ថោន ដែរ ប៉ុន្តែសម្រាប់ព័ត៌មានថា ព្រោះតែខ្ញុំទើប នាយចឺម មិនបានចូលនោះគឺគ្មានទេ ខ្ញុំចូល ថោន តាំងពីនាយចឺម នៅតូចមកម្ល៉េះ”។

តារាកំប្លែងលោក ពែកមី បន្ថែមថា “ខ្ញុំជាមេក្រុមកំប្លែង នាយចឺម ជាកូនចៅខ្ញុំ ដែលខ្ញុំខិតខំបណ្តុះបណ្តាលតែងពីគេនៅតូច ហើយរឿងមួយទៀតយើងដូចប្អូន ដែលមាន តាវិទ័រ ដូចជាឪពុកអ៊ីចឹង ដូច្នេះហើយបើថា ពួកយើងមានបញ្ហាដូចគេថា ភ្នំមួយមិនអាចមានខ្លាពីរនោះគឺមិនត្រូវទេ”៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់