ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

សាន ស្រីឡៃ ចាប់ផ្តើមរៀនធ្វើជាថៅកែស្រី ដោយខ្លួនឯង…

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រៅពីខិតខំពង្រឹងអាជីពសិល្បៈ នៅពេលនេះតារាចម្រៀងកញ្ញា សាន ស្រីឡៃ បានចាប់ផ្តើម រៀនធ្វើជាថៅកែស្រីដោយខ្លួនឯងហើយ ដោយនាងបានទិញផ្តាច់មុខ ​ចាហួយ​ល្បីឈ្មោះមួយម៉ាក មកពីប្រទេសថៃ ដើម្បីចែកចាយលក់នៅក្នុងស្រុក ដែលកំពុងចាប់ផ្តើម​ដំណើរការលក់​ និងទទួលបានការចាប់អារម្មណ៍ពីយុវវ័យ។

សាន ស្រីឡៃ បានប្រាប់ថា “ពេលនេះខ្ញុំចាប់ផ្តើនរៀនរកស៊ីដោយខ្លួនឯង ហើយជំនួញដំបូងនេះ ខ្ញុំបានទិញ និងនាំចូលផ្តាច់មុខចាហួយម៉ាក “តែងនឹង” មកពីប្រទេសថៃ មកចែកចាយលក់នៅក្នុងស្រុក ដោយមានទីតាំងស្ថិតនៅផ្លូវ “ជា ស៊ីម សំរោងអណ្តែត” ហើយមុខរបរថ្មីនេះខ្ញុំបានចូលហ៊ុនជាមួយមិត្តភក្តិម្នាក់ ដោយចំណាយទុនលើកដំបូងត្រឹមតែ៥ពាន់ដុល្លារសិនទេ តែចាំរៀបការងារនេះដំណើរការបានល្អ ទើបខ្ញុំបន្ថែមទុនបន្តទៀត”។

សាន ស្រីឡៃ បន្តថា “ការងារនេះខ្ញុំសង្ឃឹមទទួលបានការគាំទ្រពីយុវវ័យ ព្រោះចាហួយដែលខ្ញុំនាំចូលគឺជាម៉ាកល្បីឈ្មោះនៅប្រទេស ថៃ និងមាន​រសជាតិ​ឆ្ងាញ់ ហើយតម្លៃវិញ គឺទាប់ជាងនៅប្រទេសថៃទៅទៀត គឺ១កែវធំត្រឹមតែ៥ពាន់រៀល និង១កែវតូចត្រឹមតែ៤ពាន់រៀលប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់