ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រុសក្មេងដែល ដួង ម៉ានិចឱបថើប ចេញមុខបញ្ជាក់ កាន់តែស៊ីជម្រៅ…

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្មីៗនេះតារាសម្តែងកំពុងល្បីឈ្មោះ ដួង ម៉ានិច បានបង្ហាញរូបថតស៊ីអារម្មណ៍ជាមួយបុរសវ័យក្មេងប្លែកមុខម្នាក់ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង រហូតមានអ្នកខ្លះនិយាយថា បុរសរូបសង្ហាម្នាក់នេះជាគូស្នេហ៍ក្មេងរបស់ ដួង ម៉ានិច ថែមទៀតផង។ ពេលនេះបុរសម្នាក់នេះបានចេញមុខបញ្ជាក់មួជាមួយKqube ដោយគេបានលាតត្រដាងអាកំបាំងពីក្រោយរូបភាពស៊ីអារម្មណីរបស់ពួកគេ។

លោក ឈិន ធារ៉ាដេត គឺជាតារាចម្រៀងជើងថ្មីម្នាក់ ទ់នបង្ហាញវត្តមាននៅក្នុងផលិតកម្ម សាស្តា នឹងទើបចេញAudioបទចម្រៀងដំបូងមួយបទមានចំណងជើងថា “អូនភ្លេចបងបានចុះបងពិបាកភ្លេចអូនម្ល៉េះ” នៅលើបណ្តាញសង្គមហ្វេសប៊ុក និងកំពុងទទួលបានការគាំទ្រទាំងបទចម្រៀង និងវីដេអូMV ដែលទើបបញ្ចប់ការថតមិនទាន់កាត់តរួចរាល់នៅឡើយ។

ក្នុងបទម្ភាសន៍ជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube តារាចម្រៀងវ័យក្មេងរូបនេះបន្តថា ការពិតរូបលោកមិនមែនជាគូស្នេហ៍របស់ ដួង ម៉ានិច ទេ គឺរូបភាពដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ គ្រាន់តែជាឈុតក្នុងMV បទចម្រៀងរបស់លោកទេ។ ប៉ុន្តែសម្រាប់ការថតជាមួយតារាស្រីល្បីឈ្មោះរូបនេះលោកពិតជាំានអារម្មណ៍ភ័យផង និងអរផង ព្រោះលោកពុំធ្លាប់កៀកកើយជាមួយតារាស្រីដូច្នេះទេ គឺធ្លាប់តែទស្សនារូបគាត់តាមភាពយន្ត និងMV ។តារារូបនេះបន្តថា តែបើថា លោកពិតជាស្រឡាញ់ និងកោតសរសើរទេពកោសល្យគាត់ខ្លាំងណាស់ ព្រោះឈុតដំបូងឡើយលោកដតមិនត្រូវទេ តែពេលទទួលបានការណែនាំពីគាត់ធ្វើឲ្យលោកចាប់បានបទពិសោធជាច្រើនសម្រាប់ប្រឡូកអាជីពសិល្បៈ៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់