ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ការសិក្សាបានបង្ហាញថា ការយំអាចជួយឱ្យស្រកគីឡូបាន ហើយពេលវេលាល្អដើម្បីយំគឺចាប់ពីម៉ោង ៧យប់ ដល់ ១០យប់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

crying

ការយំគឺជាការឆ្លើយតបបែបធម្មជាតិរបស់មនុស្សចំពោះការឈឺចាប់ ភាពតានតឹង ទុក្ខព្រួយ និងសុភមង្គល។ យោងតាមវេជ្ជបណ្ឌិត Aaron Neufeld នៃមជ្ឈមណ្ឌលភ្នែក Los Altos Optometric Group របស់អាមេរិកបានឱ្យដឹងថា មនុស្សយើងមានទឹកភ្នែក ៣ ប្រភេទដែលហៅថា៖ Basal, Reflex និង Psychic។ ទឹកភ្នែក Basal ត្រូវបានគេចាត់ទុកថា ជាទឹកភ្នែកដែលមានមុខងារជាមូលដ្ឋាន ពីព្រោះវាធ្វើឱ្យភ្នែករបស់យើងមានសំណើម។ ចំណែកទឹកភ្នែក Reflex ឬ «ទឹកភ្នែករលាក» ត្រូវបានបង្កឡើងដោយភាពតានតឹងនៃបរិស្ថាន ដូចជាខ្យល់បក់ និងផ្សែង។ ខណៈទឹកភ្នែក Psychic គឺជាអ្នកមានទំនាក់ទំនងជាមួយអារម្មណ៍ និងសញ្ចេតនាផ្ទាល់ខ្លួន។

ការសិក្សាថ្មីមួយបានបង្ហាញថា ការយំដោយអារម្មណ៍នឹងជួយអ្នកបញ្ចុះទម្ងន់ ពីព្រោះវាត្រូវបានផ្សារភ្ជាប់ទៅនឹងអ័រម៉ូនមួយចំនួនដែលបង្កើនកម្រិត cortisol ដែលវានឹងកាន់តែមានខ្ពស់នៅពេលដែលអ្នកមានអារម្មណ៍ថាស្មុគស្មាញុក្នុងអារម្មណ៍។ ជាការពិតអ្នកជីវវិទូម្នាក់ឈ្មោះថា William Frey បានរកឃើញថា ទឹកភ្នែកដែលបណ្ដាលពីភាពតានតឹងអាចដកចេញនូវសារធាតុពុលជាច្រើនប្រភេទពីរាងកាយ ហើយដូច្នេះបានគាត់សន្និដ្ឋានថា ការយំគឺជាដំណើរការមួយដែលបញ្ចេញនូវសារធាតុពុលដែលបានកើតមានក្នុងកំឡុងពេលមានអារម្មណ៍ភាពតានតឹងនេះ (ដូចជា cortisol)។

ដើម្បីឆ្លើយតបទៅនឹងការយំនេះ រាងកាយរបស់យើងនឹងមិនអាចរក្សាទុកជាតិខ្លាញ់ច្រើននោះទេ ព្រោះថាអ្នកបានបញ្ចេញអ័រម៉ូនស្ត្រេសរួចទៅហើយតាមរយៈការយំនេះ។ ទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវបានបន្ថែមថា ទឹកភ្នែកដែលត្រូវបានបង្កឡើងដោយមនោសញ្ចេតនាពិតប្រាកដនឹងមានប្រសិទ្ធភាពជាមួយនឹងអត្ថប្រយោជន៍នេះ។ អ្នកវិទ្យាសាស្រ្តក៏បានណែនាំឱ្យបង្ហូរទឹកភ្នែករបស់អ្នកពីម៉ោង ៧យប់ ទៅ ១០យប់ ពីព្រោះវាជាពេលវេលាដ៏ល្អបំផុត នៅពេលដែលលោកអ្នកចូលតួជាមួយរឿងភាគកម្សត់ ឬក៏កំពុងមានវិបត្តិស្នេហា…៕

ពាក្យទាក់ទង ៖
 

មតិយោបល់