ខ្លាញ់រុំថ្លើម បណ្តាលមកពីមូលហេតុអ្វីទៅ?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យខ្លាញ់រុំថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ?
នៅពេលដែលសារធាតុអាល់កុលចូលទៅក្នុងរាងកាយអ្នកច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ជាងគេគឺថ្លើម ដោយថ្លើមអ្នកអាចមានខ្លាញ់រុំព័ទ្ធជុំវិញ ហើយក៏អាចធ្វើឲ្យថ្លើមអ្នកប្រែជារឹង។ បើធ្ងន់ធ្ងរបំផុត ថ្លើមអ្នកនឹងអាចកើតមហារីកតែម្តង។ ដូចនេះ បើចង់ឲ្យថ្លើមអ្នកមានសុខភាពល្អ គួរតែចៀសឲ្យឆ្ងាយពីស្រាទាំងឡាយ។
នៅពេលដែលអ្នកតែងតែញ៉ាំសាច់ច្រើនជាងបន្លែ នោះថ្លើមអ្នកនឹងដំណើរការមិនល្អឡើយ ដោយអាចធ្វើឲ្យខ្លាញ់អាចនៅជាប់កន្លែងនោះ។ យូរទៅថ្លើមអ្នកនឹងអាចកើតមានបញ្ហា ដោយសារតែមិនអាចដំណើរការបានល្អ។
បុគ្គលដែលធាត់ខ្លាំង ក៏ងាយមានខ្លាញ់រុំថ្លើមដែរ ព្រោះសារធាតុខ្លាញ់ទាំងនោះមិនអាចរំលាយបានល្អ ទើបធ្វើឲ្យអ្នកធាត់។ ដូចនេះ អ្នកគួរតែស្រកទម្ងន់ខ្លះ ទើបខ្លាញ់អាចរំលាយ មិនធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នក។
មនុស្សដែលមានជំងឺទឹកនោមផ្អែម ក៏ងាយកើតមានអាការៈខ្លាញ់រុំថ្លើមដែរ ព្រោះសារធាតុស្ករ ព្រមទាំងខ្លាញ់ដែលមានក្នុងរាងកាយ មិនអាចរំលាយបានល្អ។ ដូចនេះ យូរទៅនឹងប្រមូលផ្តុំក្នុងថ្លើម ធ្វើឲ្យថ្លើមអ្នកប្រកាសអាសន្នបាន។
បុគ្គលដែលខ្វះសារធាតុចិញ្ចឹម ក៏អាចកើតមានខ្លាញ់រុំថ្លើមដែរ ព្រោះក្នុងរាងកាយអ្នកខ្វះប្រូតេអ៊ីន ដោយយូរទៅនឹងអាចធ្វើឲ្យថ្លើមអ្នកកើតមានជំងឺដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបធ្វើឲ្យថ្លើមអ្នកគ្មានបញ្ហា៕
ប្រភព៖ ថ្មីៗ