ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

មិននឹកស្មានថា ផ្សិតត្រចៀកកណ្តុរ ​គឺជា​ថ្នាំ​ព្យាបាល​ឬសដូបាត​យ៉ាងពូកែសោះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ផ្សិតត្រចៀកកណ្តុរ​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​ប៉ុណ្ណោះ​ទេ តែ​ផ្សិត​ប្រភេទ​នេះ​គឺ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ផងដែរ ជាពិសេស​ការ​ព្យាបាល​ជំងឺ​ឬសដូងបាត។

វិធី​ព្យាបាល​ដោយ​ប្រើ​ផ្សិតត្រ​ចៀកកណ្តុរ៖ការ​ប្រើប្រាស់​ផ្សិតត្រចៀក​កណ្តុរ ដើម្បី​ព្យាបាល​ជំងឺ​ឬសដូងបាត គឺ​ជា​វិធី​ដ៏​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​បំផុត។ អ្នក​ជំងឺ​អាច​អនុវត្ត​ដោយ​ខ្លួន​ឯង​បាន ជាពិសេស​ក្នុង​ករណី​រោគសញ្ញា​មាន​ដំបៅ ឬហូរឈាម។

អ្នក​ជំងឺ​អាច​អនុវត្ត​ដូច​ខាងក្រោម៖
១.ចម្អិន​ផ្សិត​ត្រចៀកកណ្តុរ​បរិភោគ ១-២ ដង​ក្នុង​មួយ​ថ្ងៃ (បរិភោគ​ជាច្រើន​ថ្ងៃ)។

២.ផ្សិតត្រចៀកកណ្តុរ​ស្ងួត​កិន​ធ្វើជាម្សៅ។ ផឹក ៣ ដងក្នុងមួយថ្ងៃ ហើយ​រាល់​ការ​បរិភោគ​មួយ​លើកៗ​ត្រូវ​យក​ម្សៅ ៣ ក្រាម លាយ​ជាមួយ​នឹង​ទឹកក្តៅ។

៣.ផ្សិត ១០០ ក្រាម​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ហាន់​ជា​ចំណិតៗ អង្ករ ១០០ ក្រាម (ចម្អិន​ជាបបរ) បរិភោគ​រាល់ថ្ងៃ។

៤.ផ្សិតត្រចៀកកណ្តុរ ៣០ ក្រាម អង្ក ១០០ ក្រាម ផ្លែប៉ោមធំៗ ៥ ផ្លែ (ចម្អិនជា​បបរ) បរិភោគរាល់ថ្ងៃ​។ជាមួយ​វិធីសាស្ត្រ​សាមញ្ញៗខាង​លើ​នេះ អ្នក​អាច​អនុវត្ត​មួយ​ណា​ក៏​បាន ក៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការព្យាបាល​ជំងឺ​ឬសដូងបាត​ដូច​គ្នា៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់