ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

មនុស្សប្រុស​ចូលចិត្ត​ចងសក់ ម៉ូដ «នំប៉ាវ» ប្រឈ​មហានិភ័យខ្លាំង បើ​មិនដឹងពីវា!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការ​ចង​សក់​ម៉ូដ «នំប៉ាវ» ឬ «Man Buns» កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​មាន​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ម៉ូដ​សក់​នេះ​ខ្លាំង ដោយសារ​តែ​វា​មើល​ទៅ​ស្រស់​ស្អាត និង​ទាន់​សម័យ។ ម្យ៉ាងទៀត គុណសម្បត្តិ​នៃ​ម៉ូដ​សក់​នេះ គឺ​អាច​បិទបាំង​ក្បាល​ទំពែក​បាន​ទៀត​ផង។

ជាក់ស្ដែង កីឡាករ Gareth Bale របស់​ក្រុមបាល់ទាត់ Real Madrid ក៏​បាន​ប្រើ​ម៉ូដ​សក់​នេះ​ដែរ។ បើ​តាម​ប្រភព​ជិតស្និទ្ធ​របស់​កីឡាករ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា Bale បាន​ប្រើ​ម៉ូដ​សក់​នេះ ដើម្បី​បិទ​បាំង​បញ្ហា​សក់​របស់​គេ។ជា​ការ​ពិត​ណាស់ ម៉ូដ​សក់ «នំប៉ាវ» ឬ «Man Buns» នេះ ជួនកាល​ពិត​ជា​អាច​បិទបាំង មិន​ឲ្យ​មើល​ឃើញ​ថា ពួកគេ​មាន​បញ្ហា​សក់​ជ្រុះ ឬ​ក្បាលទំពែក​បាន​មែន។ ប៉ុន្តែ​ម៉ូដ​សក់​មួយ​នេះ ត្រូវ​តែ​ចង​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ផលវិបាក​កាន់​តែ​ធ្ងន់ធ្ងរ។

ការ​ទាញ និង​ចង​សក់​ធ្វើ​ជា​ម៉ូដ «នំប៉ាវ» បណ្ដាល​ឲ្យ​មាន​ទំនាញ​ខ្លាំង​ទៅ​លើ​ឫស​សក់ ដែល​អាច​បំផ្លាញ​ឫស​សក់ និង​បណ្ដាល​ឲ្យ​សក់​ជ្រុះ កាន់តែ​ខ្លាំង​លើស​ដើម។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​អាច​ប្រើ​ម៉ូដ​សក់​មួយ​នេះ​បាន​ដដែល ដោយ​គ្រាន់តែ​ប្រាកដ​ថា អ្នក​ចង​វា​ឲ្យ​ធូរ និង​ទាប ដូច្នេះ​ទើប​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់ ដល់​ឫស​សក់​របស់​អ្នក៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់