ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ត្រយ៉ូងចេកដុតអាច​ព្យាបាល​ជំងឺទឹក​នោមផ្អែម

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មនុស្សភាគច្រើន​តែងតែ​យក​ត្រយ៉ូង​ចេក​ធ្វើជាបន្លែ​ជ្រលក់​ជាមួយទឹក​ប្រហុក ធ្វើជា​ល្បោយ​នំបញ្ចុក ​ឬយកទៅ​ស្ងោរ​ជាដើម។ ប៉ុន្តែអ្នក​ទាំងនោះ​មិនទាន់​ដឹងថា​ ត្រយ៉ូង​ចេក​គឺជាឱសថ​​សម្រាប់​ព្យាបាល​ជំងឺទឹក​នោមផ្អែម​នោះទេ។ ដូច្នេះហើយ​ថ្ងៃនេះ យើងសូម​បង្ហាញពី​របៀប​យក​ត្រយ៉ូងចេក​ធ្វើជាឱសថ​ដូចខាងក្រោម៖

វិធីសាមញ្ញៗ៖យកត្រយ៉ូងចេក​ទៅដុត ឬអាំង​ឱ្យខ្លោច​សំបក​ខាងក្រៅ ហើយយក​ទៅដាំទឹក​ឱ្យពុះ។ បន្ទាប់មក​ផឹកទឹកនេះឲ្យបាន​ច្រើន​តាមដែល​អាចធ្វើ​ទៅបាន តាំងពីថ្ងៃ​ដំបូងរហូត​ដល់ ៧ថ្ងៃ។ ប្រសិនបើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ផឹកបាន​រយៈពេល ២ ទៅ ៣ថ្ងៃ​មាន​អាការៈធ្វើ​ទុក្ខក្នុង​ខ្លួនតិចៗ បង្ហាញថា​ថ្នាំ​កំពុងតែ​មាន​ប្រសិទ្ធភាព ហើយ​ត្រូវបន្ត​រហូតដល់​ ៧ថ្ងៃ។

អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែ​មិនចាំបាច់​ទៀងទាត់ដូច​រយៈពេល ៧ថ្ងៃដំបូង​នោះទេ។ រូបមន្ត​នេះត្រូវបាន​អ្នកជំងឺ​ទឹកនោមផ្អែម​ជាច្រើន​អនុវត្តបាន​ជោគជ័យ ហើយ​គ្មាន​បង្កគ្រោះ​ថ្នាក់​អ្វីឡើយ៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់