ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ស្រីៗបើធ្វើរឿងសាមញ្ញៗទាំងនេះ ធានា​សម្រស់​និង​​រូប​រាងអេមម៉ង!​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សំណាង​កើត​មក​ស្អាត​គ្រប់​យ៉ាង​នោះ​ទេ​ ប៉ុន្តែ​អ្នក​អាច​ផ្លាស់​ប្ដូរ​វា​បាន​បើ​សិន​ជា​អ្នក​ព្យាយាម​ គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​ចង់​អាក្រក់​នោះ​ទេ​ ដូច្នេះ​សាក​ព្យាយាម​អនុវត្ត​នូវ​វិធី​ខាង​ក្រោម​មើល៖​ ​​

@ផឹក​ទឹក​ឲ្យ​បាន​ច្រើន​៖​​​ ការ​ខ្សោះ​ជាតិ​ទឹក​គឺ​ជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់​នឿយ​ និង​មើល​ទៅ​​ទ្រុឌ​ទ្រោម​។​​ ដូច្នេះ​អ្នក​គួរ​តែ​បង្កើត​នូវ​ទម្លាប់​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ ព្រោះ​ទឹក​ជួយ​ឲ្យ​ស្បែក​​និង​សក់​របស់​​អ្នក​ភ្លឺ​រលោង​​មាន​សំណើម​ និង​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​ជាង​មុន។

@ការ​ថែ​រក្សា​ខ្លួន​តាម​មូលដ្ឋាន​៖​ ការ​ថែរក្សា​អនាម័យ​ខ្លួន​ជា​ប្រចាំ​​ ដូច​ជា​ការ​ដុស​​ធ្មេញ​ ការ​ងូត​ទឹក​ ការ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ ការ​កាត់​ក្រចក​ដៃ​ក្រចក​ជើង​ កក់​សក់​ជាដើម​​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​ផាសុកភាព។

@គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៖​ កង្វះ​នៃ​ការ​គេង​គឺ​ជា​មូល​ហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ចាស់​ជាង​មុន។​ ជា​ទូ​ទៅ​ក្នុង​មួយ​ថ្ងៃ​រាង​កាយ​យើង​បាន​ធ្វើ​ការ​​ងារ​ច្រើន​ ដូច្នេះ​អ្នក​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​កុំ​ឲ្យ​រាង​កាយ​ធ្លាក់​ចុះ។​​ ជា​ធម្មតា​ក្នុង​មួយ​ថ្ងៃ​​អ្នក​គួរ​តែ​គេង​ឲ្យ​បាន​ ៧​ ទៅ​ ៨​ម៉ោង​​ទើប​ជា​ការ​ប្រសើរ។

@ទទួល​អាហារ​​ណា​ដែល​ធ្វើ​ឲ្យ​សុខភាព​ល្អ​៖​ អ្នក​គួរ​តែ​ជ្រើស​រើស​បន្លែ​ ផ្លែ​ឈើ​​ សាច់​​​​ និង​គ្រាប់​ធញ្ញជាតិ​ ជា​ជាង​ញ៉ាំ​អាហារ​ដែល​​បំផ្លាញ​ដល់​សុខ​ភាព​​ ហើយ​ត្រូវ​ទទួល​ទាន​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ផ្ដល់​ថាមពល​ដល់​រាង​កាយ។​

@ធ្វើ​លំហាត់​ប្រាណ​៖​​​ អត្ថប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​​គឺ​​ធ្វើ​ឲ្យ​អ្នក​មាន​រូបរាង​ស្រស់​ស្អាត ​សិច​ស៊ី​ ​រាង​កាយ​មាំមួន​ និង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ភាព​ខ្លាំង​ក្លា​ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​និង​សក់​មាន​សុខភាព​ល្អ​ទៀត​ផង។

@ផ្ដោត​លើ​លក្ខណៈ​ពិសេស​របស់​អ្នក​៖ មនុស្ស​គ្រប់​រូប​តែង​តែ​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​គួរ​ឲ្យ​ទាក់ទាញ។​​ បើ​សិន​ជា​អ្នក​មាន​សក់​ដែល​ស្អាត​ ទន់​រលោង​នោះ​អ្នក​ត្រូវ​តែ​ថែរក្សា​ឲ្យ​បាន​ល្អ​ ​និង​​តុប​តែង​ឲ្យ​បាន​ស្រស់​ស្អាត​បំផុត។​

@លាក់​បាំង​នូវ​កន្លែង​ដែល​អ្នក​មិន​សូវ​ស្អាត​៖​​ គ្មាន​អ្នក​ណា​កើត​មក​ស្អាត​ទាំង​អស់​នោះ​ទេ​ បើ​សិន​ជា​អ្នក​គិត​ថា​ចំណុច​ណា​ដែល​អ្នក​ខ្វះ​ខាត​នោះ​អ្នក​គួរ​តែ​រក​អ្វី​មក​ជួយ​បិទ​បាំង។​ ឧទាហរណ៍​ បើ​អ្នក​មាន​រង្វង់​ភ្នែក​ខ្មៅ​អ្នក​គួរ​តែ​រក​គ្រឿង​សម្អាង​ណា​ដែល​ល្អ​មក​ជួយ​អ្នក ដើម្បី​លាក់​បាំង​វា។

@កុំ​ភ្លេច​​ប្រើ​ប្រាស់​សក់​បន្ថែម​៖​​​ វា​អាច​ជួយ​បង្កើន​សម្រស់​អ្នក​មួយ​កម្រិត​​ទៀត​បើ​សិន​ជា​អ្នក​គ្មាន​ទំនុក​ចិត្ត​លើ​សក់​ធម្មជាតិ​របស់​អ្នក។​

@ត្រូវ​រៀបចំ​ឥរិយាបថ​អ្នក​ឲ្យ​បាន​ល្អ​៖​​ ទោះ​ជា​ដើរ​ ដេក​ អង្គុយ​ក៏​ដោយ​អ្នក​ត្រូវ​មាន​ជំហរ​មួយ​ឲ្យ​សម​សួន​ ចៀស​វាង​ទំនោរ​ទៅ​មួយ​ចំហៀង​​ដែល​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​នៃ​រាង​កាយ ។

@ឧស្សាហ៍​ញញឹម៖​ ​ស្នាម​ញញឹម​គឺ​ជា​កម្លាំង​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ស្រស់​ស្អាត​ ដូច្នេះ​អ្នក​ត្រូវ​តែ​ញញឹម​ឲ្យ​បាន​ច្រើន​ជាជាង​ធ្វើ​មុខ​ស្អុយ។វិធី​ខាង​លើ​នេះ​សុទ្ធ​តែ​សាមញ្ញ​ដែល​អ្នក​អាច​ធ្វើ​បាន​ទាំង​អស់​ ដូច្នេះ​សាក​ល្បង​ធ្វើ​វា​មើល​ថា​អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​ប៉ុណ្ណា​៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់