ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

រូបមន្ត ២យ៉ាង ​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក្នុងការ​បក​មុន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ជាទូទៅ​បញ្ហាមុន​កើតនៅ​ពេល​មនុស្ស​ចាប់ផ្តើម​ពេញវ័យ​ ហើយ​វាច្រើន​កើតនៅ​លើច្រមុះ, ចង្ការ, ថ្ពាល់ និង​អាច​ឈាន​ទៅដល់​ក។ មុនភាគ​ច្រើន​បណ្តាល​មកពី​មាន​បញ្ហា​រន្ធ​រោម គឺជាតិ​ខ្លាញ់​ក្នុងរន្ធ​រោម​តែម្តង។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​អាច​កម្ចាត់​បញ្ហា​នេះ​បាន​ភ្លាមៗ ដោយ​ប្រើ​សមាសធាតុផ្សំ​ដែល​អ្នក​អាច​ធ្វើដោយ​ខ្លួន​ឯងបាន។មុននឹងឈាន​ដល់​ដំណាក់​កាល​កម្ចាត់​មុនលើ​ផ្ទៃមុខ យើង​សូម​ណែនាំ​ឱ្យអ្នក​បានត្រៀម​គ្រឿង​ផ្សំជាមុន​សិន ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ១០០% តាម​ជំហ៊ាន​នីមួយៗ។

១. ប្រើកន្សែង​ជ្រលក់​ទឹកក្តៅ​ឧណ្ឌៗ ដើម្បី​បើក​រន្ធរោម។ បន្ទាប់​មក​ពូតទឹក​ចេញ​ពីកន្សែង ហើយ​គ្របលើ​ផ្ទៃមុខ​រយៈពេល​ប្រហែល​ជា ២នាទី។

២. វិធីងាយ​ដើម្បីឱ្យ​មុនបែក​ធ្លាយ គ្រាន់តែ​យកប្រេង​សម្រាប់​សម្អាត​ផ្ទៃមុខ​លាយ​ជាមួយ​អំបិល បន្ទាប់មក​លាប​លើ​ផ្ទៃមុខ។ ច្របាច់​ថ្នមៗ​រយៈពេល ២-៣នាទី រួច​លាង​សម្អាត​ចេញ។

៣. យកស្ករត្នោតលាយ​​ជាមួយ​នឹង​ទឹកដោះគោ​ជូរ​ឱ្យ​មាន​រាងខាប់ៗ រួចបិត​លើផ្ទៃមុខ។ រង់ចាំ​រយៈពេល ១៥នាទី បន្ទាប់​លាង​សម្អាត​វាចេញ។ ហើយ​ជូតមុខ​ឱ្យស្ងួត។ ដើម្បី​អាច​ចាប់ផ្តើម​ជំហ៊ាន​កម្ចាត់​មុនបាន អ្នកអាច​ជ្រើសរើស​យក​រូបមន្ត​ខាង​ក្រោម៖

រូបមន្តទី ១៖ ស៊ុត + ទឹកក្រូចឆ្មា + ទឹកឃ្មុំ + ក្រដាសជូតមាត់៖គ្រាន់តែយកស៊ុតស​លាយជាមួយនឹង​ទឹកឃ្មុំ និង​ទឹកក្រូចឆ្មា។ នៅពេល​អ្នកលាប​លើផ្ទៃ​មុខ សូម​ចៀស​វាង​កុំឱ្យ​ចូលភ្នែក និង​មាត់។ រួចយក​ក្រដាស​ជូតមាត់​បិត​ពីលើ។ បន្ទាប់​មករង់ចាំ​វារហូត​ដល់​ស្ងួត។ ហើយ​បក​ក្រដាស​ជូតមាត់​ចេញ​ថ្នមៗ អ្នកនឹង​ឃើញ​គ្រាប់​មុន​ជាច្រើន​ជាប់​នឹងក្រដាស​ជូតមាត់។

រូបមន្តទី ២៖ ម្សៅមី, ទឹកដោះ​គោខាប់៖គ្រាន់តែ​យក​ទឹកដោះគោ និងម្សៅ​លាយ​ចូលគ្នា​ឱ្យ​ស្មើសាច់​ក្នុង​ពែងមួយ។ បន្ទាប់មក​ដាក់​ចូល​ក្នុងម៉ាស៊ីន​ចម្អិន​អាហារ​រយៈពេល ១០វិនាទី ដើម្បី​ឱ្យវាក្តៅ។ សូមកុំ​ទុកវា​រហូត​ដល់​ត្រជាក់​ដុំៗ។ គួរតែ​ប្រើវា​ពេល​នៅក្តៅ​ឧណ្ឌៗ។បន្ទាប់មក​លាប​លើតំបន់​កើតមុន ដើម្បី​បកវា​ចេញ។ សូមរង់ចាំ​រហូត​ដល់​ស្ងួត ហើយ​បកវា​ចេញ​ថ្នមៗ។ ក្រោយ​មក​លាង​សម្អាត​ចេញ​ជាមួយ​ទឹកត្រជាក់​ជាការ​ស្រេច៕

ផ្តល់សិទ្ធិដោយ៖​ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់