ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ផឹក​ឱសថ​នៅក្នុងផ្ទះបាយ​មួយស្លាបព្រា​រាល់ថ្ងៃ អាច​សម្រក​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រសិនបើ​អ្នក​ពិសារអាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ញឹកញាប់ ហើយ​ខ្វះការ​ហាត់​ប្រាណ​ជាប្រចាំ​ទៀតនោះ មិន​យូរ​មិន​ឆាប់​ទេអ្នក​នឹង​ធាតុ​ដុះ​ពោះ​ជាមិនខាង​ឡើយ។ ប៉ុន្តែ​កុំព្រួយ​មាន​ឱថស​ផ្សំ​ពីគ្រឿង​ទេសនៅ​ក្នុង​ផ្ទះ​បាយ​បីមុខ​ ដែល​អាច​ជួយឲ្យ​អ្នក​គេច​ផុត​ពី​បញ្ហា​មួយនេះបាន។ខាងក្រោម​នេះគឺជា​រូបមន្ត​ក្នុង​ការ​បង្កើត​ឱសថ​ធម្មជាតិ ដើម្បីសម្រក​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព៖

គ្រឿង​ផ្សំដែល​អ្នកត្រូវការ៖
– Horseradish ១២៥ក្រោម (រុក្ខជាតិ​ដែលមាន​រាង​ដូច​ជា​រំដេង​បន្តិច មើល​ឆៃថាវ​បន្តិច)
– ទឹកឃ្មុំ ៣ស្លាបព្រាពេញ
– ក្រូច​ឆ្មា ៣ផ្លែ

វិធីធ្វើ៖
១. យក horseradish លាង​ទឹក​ឲ្យស្អាត​រួច​កិន​ឲ្យម៉ត់។
២. បន្ទាប់មក​យក​វា មក​លាយ​ជាមួយនឹង​ទឹកឃ្មុំ ព្រម​ទាំង​ក្រូចឆ្មា។ (ការដាក់ទឹក​ឃ្មុំ​ទៅ​ក្នុង​ល្បាយ​នេះដើម្បីបន្ថែរស់ជាតិ​ដល់វា​។
៣. នៅពេល​ដែល​អ្នក​លាយ​របស់ទាំង​បីមុន​នេះ​សព្វ​ហើយ អ្នក​អាច​ចាក់វា​ចូលទៅ​ក្នុង​កែវ​មួយ ហើយ អាចផឹក​ទឹក​ធម្មជាតិ​នេះ​បាន​ហើយ។

ចំណាំ៖ អ្នក​អាច​ផឹក​វា​ម្តង​មួយស្លាបព្រា​នៅពេល​ព្រឹក ហើយ​អាច​ផឹក​ម្តង​ទៀត​នៅពេល​យប់ក៏បាន តែអនុវត្តបែបនេះឲ្យ​បាន​ទៀត​ទាត់​ក្នុង​រយៈពេល​បីសប្តាហ៍និង​ឃើញ​លទ្ធផល៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់