ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ស្រី​ៗ​បើ​មិន​អាច​ឈប់​ធ្វើ​រឿង​ទាំង ៤ យ៉ាង​នេះ​ទេ មុខ​មិន​អស់​មុន​ជា​ដាច់ខាត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សម្រាប់​អ្នក​ដែល​ធុញថប់ និង​ស្អប់ខ្ពើម​មុខ​ខ្លួនឯង​ដែល​កើត​មុន មកពី​ខ្លួនឯង​​​កំពុងតែ​ញ៉ាំ​​អាហារ និង​សកម្មភាព​ខុស​រាល់ថ្ងៃ។ បើ​មិន​ឈប់​ទទួល​ទាន​អាហារ ៤ មុខ​នេះ​ទេ កុំ​សង្ឃឹម​ថា​មុខ​អស់​មុន​ឲ្យ​សោះ៖

១.អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក៖អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ចំណី​អាហារ ឬ​ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​ច្រើន​នឹង​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រួញ, មុន និង​ធ្វើ​ឲ្យ​ចាស់​ជាង​វ័យ។ ដូច្នេះ​ប្រសិន​បើ​មិន​បន្ថយ​មក​ចំនួន​តិច​បំផុត​នោះ​ទេ មុន​នៅ​លើ​មុខ​ក៏​មិន​អស់​ដែរ។

២.កង្វះ​វីតាមីន D៖ប្រសិនបើ​រាងកាយ​កង្វះ​វីតាមីន D ងាយ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ, មុន​នៅ​លើ​មុខ និង​រាងកាយ​នឹង​កើន​ឡើង​ភ្លាម។ ដំណោះស្រាយ​គួរ​តែ​អាំង​ថ្ងៃ​នៅ​មុន​ម៉ោង ៧ ព្រឹក និង​ទទួល​ទាន​ផ្លែឈើ​ក្រៀម, អាល់ម៉ុង walnuts, ត្រី, ការ៉ុត, ដំឡូង​ជាដើម ទើប​ល្អ​សម្រាប់​ស្បែក​មុខ។

៣.គេង​មិន​បាន៖ការ​គេង​បាន​គ្រប់គ្រាន់​ក៏​អាច​ជួយ​ឲ្យ​មុខ​បាត់​មុន​ដែរ។ អាការៈ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ គឺ​មុន​តែង​ចេញ​លើ​ថ្ងាស។ បើ​យើង​អត់​ងងុយ​គេង​នៅ​ពេលយប់​ក្រពេញ​ញើស​នឹង​ពិបាក, បញ្ចេញ​ទឹក​រំអិល​នៅ​លើ​ស្បែក បណ្ដាល​ឲ្យ​ស្បែក​គ្មាន​ខ្យល់​ចេញ​ចូល។

៤.ប្រើ​ផលិតផល​ខុស​ពី​ស្បែក៖អ្នក​ខ្លះ​ព្រោះ​តែ​ទិញ​មក​ខក ហើយ​ចេះតែ​ស្ដាយ​ទើប​ទ្រាំ​ប្រើ​ផលិតផល​ខុស​នោះ​ឲ្យ​អស់ នោះទើប​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មុខ​កើត​មុន​មិន​ឈប់ឈរ។ ដូចនេះ​មុន​ពេល​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​ណា​មួយ គួរតែ​ទៅ​ជួប​អ្នក​ជំនាញ​​​​ផ្នែក​ស្បែក​ឲ្យបាន​ត្រឹមត្រូវ៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់