ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ហេតុ​អ្វី​អ្នក​មិន​គួរ​អង្គុយ​គងអន្ទាក់ខ្លា?

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

គងអន្ទាក់ខ្លា​គឺ​ជា​ស្ទីល​អង្គុយ​មួយ​ដែល​​មនុស្ស​ទូទៅ​​ពេញ​និយម​ជា​ពិសេស​ស្រី​ៗ​​​​​តែ​ម្ដង​​។ ​មាន​អ្នក​ខ្លះ​​ធ្វើ​វា​ឡើង​​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។​ ការ​អង្គុយ​បែប​នេះ​មើល​ទៅឡូយ​ និង​សិច​ស៊ី​​ហើយ​វា​ត្រូវ​បាន​ប្រៀបធៀប​វា​ថា​ជា​ស្ទីល​អង្គុយ​របស់​ស្រី​ៗ​ម៉ត់ចត់​នឹង​ការងារ​ជា​ដើម​។​ ទោះ​យ៉ាង​ណា​ អ្នក​ប្រហែល​មិន​បាន​ដឹង​ទេ​ថា​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​​បាន​៖ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​លើ​សុខភាព​​ពេលយើង​អង្គុយ​គង​អន្ទាក់​ខ្លា​​យូរ​៖

១. សម្ពាធ​ឈាម​ក្នុង​ខ្លួន​កើន​ឡើង​ទោះ​យើង​មិន​មាន​ជំងឺ​លើស​ឈាម​ក៏​ដោយ​។​ ​​​ហេតុ​ផល​សំខាន់​គឺពេល​យើង​ដាក់​ជើង​មួយ​លើ​ជើង​មួយ​ទៀត​ ឈាម​នឹង​បញ្ជូន​ពី​ជើង​ទៅ​កាន់​ទ្រូង​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​ត្រូវ​ច្របាច់​ឈាម​បន្ថែម​ ហើយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង។​

២. ​​ប៉ះ​ពាល់​ឆ្អឹង​ត្រគាក​​ និង​សរសៃ​ ព្រោះ​​តែ​ការ​​​ទទួល​សម្ពាធ​ពី​ការ​អង្គុយ​បែប​នេះ​។ វា​នឹង​ប៉ះពាល់​ដល់​ចលនា​​លំហូរ​ឈាម​នៅ​ក្នុង​ខ្លួន។​

៣.​ ជំងឺ​ឈឺ​សន្លាក់​ ឬ​នាំ​ដល់​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ វា​ក៏​អាច​កើត​ឡើង​ពី​ការ​អង្គុយ​មួយ​កន្លែង​រយៈ​ពេល​យូរ​ផង​ដែរ។​

៤. ​អង្គុយ​គងអន្ទាក់ខ្លា​យូរ​ក៏​អាច​បណ្ដាល​ឲ្យ​កោង​ខ្នង​ ឈឺ​ឆ្អឹង​ខ្នង​ ឈឺ​ក​ និង​ឈឺ​ត្រគាកផង​ដែរ​ពេល​យើង​អង្គុយ​លើស​​ពី​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។​ ដូចនេះ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព​ល្អ​ អ្នក​គួរ​តែ​ជៀស​វាង​​ការ​អង្គុយ​គង​អន្ទាក់​ខ្លា៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់