ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ឈប់បារម្ភទៅ រន្ធញើសធំៗនឹងបាត់អស់ដោយឱសថ​ធម្មជាតិទាំងនេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តើ​មាន​ប្រហោងរន្ធញើសធំៗ​នៅលើ​ផ្ទៃមុខ​មែនទេ? តើ​អ្នក​អស់​សង្ឈឹម​ក្នុងការ​លុប​បំបាត់​រន្ធញើស​ធំៗអស់​ទាំងនោះ​មែនទេ? ឈប់​បារម្ភទៅ អ្នក​អាច​សាកល្បង​ឱសថ​បែប​ធម្មជាតិ​ដែល​ផ្សំឡើង​ដោយ​ខ្លួនឯង​វិញ ប្រាដក​ជាឃើញ​ប្រសិទ្ធភាព​យ៉ាង​ឆាប់​រហ័ស។

ទឹកក្រូចឆ្មា និងម្នាស់៖ច្របាច់យក​ទឹកក្រូច​ឆ្មាមួយ​ចំហៀង លាយ​ជាមួយ​នឹងទឹក​ម្នាក់​កន្លះ​កូនពែង។ បន្ទាប់មក​ដាក់​ត្រាំក្រណាត់ ឬកូនកន្សែង​តូចមួយ រួចយក​មកដាក់​នៅលើ​ផ្ទៃមុខ​របស់អ្នក​ឱ្យបាន ៥ នាទី ទើប​លាង​សម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​ចេញ។

ទឹកក្រូចឆ្មា និងប៉េងប៉ោះ៖ចម្រាញ់យក​ទឹកប៉េងប៉ោះ​មួយផ្លែ រួចបន្តក់​ទឹកក្រូចឆ្មា ៣ ទៅ ៤ ដំណក់​ចូល។ អនុវត្ត​នៅលើ​ផ្ទៃមុខ​របស់អ្នក​ដោយ​ប្រើ​សំឡី​កប្បាស រួចទុក​ចោល​រយៈពេល ១៥ នាទី ទើបលាង​សម្អាត​ជាមួយនឹង​ទឹកត្រជាក់​ចេញ។

ទឹកក្រូចឆ្មា និងស៊ុតស៖បន្តក់ទឹកក្រូចឆ្មាពីរបី​ដំណក់​ចូលទៅ​ក្នុងស៊ុតស​ពីរគ្រាប់ រួច​អនុវត្តនៅ​លើ​មុខ​របស់អ្នក និងទុក​ឱ្យស្ងួត​រយៈពេល​ ២ ទៅ ៣ នាទី។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ត្រជាក់។ក្នុងចំណោមវិធីទាំង​បីខាងលើ​នេះ អ្នក​អាច​ជ្រើស​យក​វិធីណា​មួយក៏​បានដែល​អ្នកគិត​ថាងាយ​ស្រួល ប៉ុន្តែ​អ្នក​គួរតែ​ធ្វើការ​អនុវត្ត​ជា​ប្រចាំ រយៈពេល​​មួយ​សប្តាហ៍​​នឹង​ទទួល​បាន​លទ្ធផល៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់