ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

របប​អាហារ ​និង​ភេសជ្ជៈ​ដែល​ប៉ះពាល់​ដល់​សុដន់​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

របប​អាហារ​ និង​ភេសជ្ជៈ​ដែល​អ្នក​ទទួលទាន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្លៅ​ និង​ត្រគាក​របស់​អ្នក​ប៉ុណ្ណោះទេ ​ប៉ុន្តែ​វា​ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​ដល់​សុដន់​របស់​អ្នក។ ខាងក្រោម​នេះ​អាច​ជា​អាហារ​ និង​ភេសជ្ជៈ​ដែល​អ្នក​តែង​តែ​ទទួលទាន​ជា​ប្រចាំ​អាច​ថា​ជា​រៀងរាល់​ថ្ងៃ​ផង​ក៏​ថា​បាន។

#ការ​ឡើង​ចុះ​នៃ​ទម្ងន់​របស់​អ្នក​ប៉ះពាល់​ដល់​ភាព​ណែនក្បំ​របស់​សុដន់៖អ្នក​អនុវត្ត​តាម​​របប​អាហារ​ដែល​អ្នកដទៃ​ប្រាប់​អ្នក​ថាវា​ជួយ​អ្នក​ឱ្យ​ស្រកទម្ងន់ ហើយ​នៅពេល​ដែល​អ្នក​អនុវត្ត​ពេលខ្លះ​ទម្ងន់​របស់​អ្នក​ស្រក​ពេល​ខ្លះ​វា​ក៏ឡើងវិញ​ស្រឺតៗ ដូច្នេះ​សុដន់​របស់​អ្នក​អាច​បាត់​បង់​ភាព​តឹងណែន​ក្បំ​ទៅជា​យារ​ធ្លាក់​ជាដើម។

#ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ធ្វើ​ឱ្យ​មាន​អាការ​ឈឺចាប់​ត្រង់​សុដន់៖អ្នកជំនាញ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​អំពី​ទំនាក់ទំនង​រវាង​ការ​ ទទួលទាន​ជាតិ​កាហ្វេអ៊ីន ​និង​អាការ​ឈឺចាប់​ត្រង់​សុដន់។ ប៉ុន្តែ​អ្នក​ជំនាញ​ប្រាកដ​ថា​ប្រសិនបើ​អ្នក​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ដែលមានក្នុង​សូកូឡា​តែខ្មៅ​កាហ្វេ​មុន​ពេល​មករដូវ​នោះ​សុដន់​របស់​អ្នក​នឹង​មាន​អាការ​កាន់​តែ​ឈឺ​ និង​តឹង ​បើ​ប្រៀប​ធៀប​នៅពេល​ដែល​អ្នក​មិន​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ទាល់តែសោះ។

#ទទួលទាន​ជាតិ​អាល់កុល ​២ ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់៖ភាគច្រើន​អ្នក​ដែល​ទទួលទាន​ជាតិ​អាល់កុល​តែងតែ​បារម្ភ​អំពី​រឿង​ក្បាល​ពោះ​​រីកធំ​ ប៉ុន្តែ​ពួកគេ​តែង​មើលរំលង​អំពី​ហានិភ័យ​នៃ​ការ​កើតមាន​ជំងឺ​មហារីក​ដែល​បណ្ដាល​មក​ពី​ការ​ទទួលទាន​ជាតិ​អាល់កុល​។ អ្នក​ជំនាញ​បញ្ជាក់​ថា​ប្រសិន​បើ​អ្នក​ទទួលទាន​ជាតិ​អាល់កុល ​មិនថា​ស្រាបៀរ​ ឬស្រា​ខក់ថែល​​ចំនួន​២​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​អ្នក​អាច​នឹង​មាន​ហានិភ័យ​នៃ​ការ​កើតមាន​ជំងឺ​មហារីក។

#ទទួលទាន​ខ្លាញ់​សត្វច្រើន​បង្ក​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់៖មនុស្ស​ស្រី​ដែល​តែង​តែ​ទទួលទាន​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ដូចជា​សាច់គោ​និង​ផលិតផល​​ សម្រក​ទម្ងន់​ជាដើម​អាច​រង​នូវហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់៕

ផ្តល់សិទ្ធិដោយ៖​sabay

ពាក្យទាក់ទង ៖
 

មតិយោបល់