ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អស់​មុន​ក្នុង​រយៈ​ពេល​តែ​១​សប្ដាហ៍ ជាមួយ​វិធី​មិន​អស់​លុយ​នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នៅ​ក្នុង​រយៈ​ពេល​តែ​១​សប្ដាហ៍ មុន​របស់​អ្នក​នឹង​ស្រក​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​វិធី​សាស្ត្រ​ដែល​មិន​ចំណាយ​ថវិកា​ច្រើន​ខាង​ក្រោម។ស្លឹក​ត្របែក​មាន​គុណប្រយោជន៍​ជា​ច្រើន​។ នៅ​ក្នុង​ស្លឹក​ត្របែក​មាន​សារធាតុ Polyphenol, Carotenoid, flavonoid និង Tannin មាន​ប្រសិទ្ធភាព​ជួយ​ដល់​សុខភាព ជួយ​សម្រក​ទម្ងន់ បន្ថយ​ជាតិ​ខ្លាញ់។

ក្រៅ​ពី​នោះ​ស្លឹក​ត្របែក​ក៏​មាន​សារប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​ថែ​រក្សា​សម្រស់​ផង​ដែរ។ ដូច​ជា​កម្ចាត់​បាក់តេរី​លើ​ស្បែក​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​មុន​សាច់ និង​មុន​ក្បាល​ខ្មៅ​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្លឹក​រុក្ខជាតិ​នេះ​ក៏​ជួយ​បំបាត់​ស្លាក​ស្នាម​សល់​ពី​មុន​ផង​ដែរ។

វិធីសាស្ត្រ​ព្យាបាល​មុន​ដោយ​ស្លឹក​ត្របែក៖សម្អាត​ស្លឹក​ត្របែក​ខ្ចី​ឲ្យ​ស្អាត​រួច​ដាក់​ចូល​ម៉ាស៊ីន​ទឹក​ក្រឡុក ក្រឡុក​លាយ​ជាមួយ​ទឹក។ លាង​សម្អាត​ស្បែក​មុខ​ជា​មួយ​ហ្វូម​លាង​មុខ​ដើម្បី​បំបាត់​ធូលី​ដី ខ្លាញ់ ក៏​ដូច​ជា​គ្រឿង​សម្អាង​ដែល​មាន​លើ​ស្បែក។ ក្រោយ​មក​លាប​រូបមន្ត​ខាង​លើ​ទៅ​លើ​ស្បែក។ បើ​សិន​ជា​អ្នក​មាន​មុន​កន្ទយ​ក្រហម និង​ពេញ​ផ្ទៃ​មុខ អាច​ដាក់​បន្ថែម​អំបិល និង​ក្រូច​ឆ្មា​បន្តិច​ដើម្បី​បង្កើន​ការ​កម្ចាត់​មេរោគ។ បន្ទាប់​មក​ទៀត​ ម៉ាស្សា​ថ្នម​ៗ​ឲ្យ​ទឹក​ស្លឹក​ត្របែក​ជ្រាប​ចូល​មុខ។ ទុក​ចោល​២០​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត។ អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​រហូត​ដល់​មុន​រាប​អស់៕

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់