ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

៩ យ៉ាងដែលធ្វើ​​ឱ្យ​មនុស្ស​ស្រី​ហូរ​ទឹក​រំអិល​ខុស​ប្រ​ក្រតី

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការហូរ​ទឹក​រំអិល​តាម​ទ្វារ​មាស គឺ​ជារឿង​អា​ថ៌កំបាំង​មួយ ដែល​កើត​មាន​ឡើង​ចំពោះ​ស្ត្រី​គ្រប់​រូប បន្ទាប់​ពី​ពួក​គេ​ពេញ​ក្រមុំ​។ ស្ត្រី​គ្រប់​រូប​មាន​ការ​ហូរ​ទឹក​អំល​តាម​ទ្វារ​មាស ដែល​ជា​ចំណុច​មួយ​ជួយ​រក្សា​សុខ​ភាព​ផ្លូវ​ភេទ​ឱ្យបាន​ស្អាត​ល្អ។ ទឹករំអិល​ធម្មតា​មាន​លក្ខណៈ​ស្អិត និង​ខាប់សៗ ហើយ​វា​ក្លាយ​ជាពណ៌​លឿង​តិចៗ នៅ​ពេល​ស្ងួត។

មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើ​ឱ្យ​ហូរទឹករំអិល ប៉ុន្តែ​វា​ជា​ដំណើរ​ជីវិត​ដែល​ដើរ​តួនាទី​សំខាន់​ សម្រាប់​អាថ៌កំបាំង​របស់​ស្រីៗ។ ការ​ហូរ​ទឹក​រំអិល​នេះ​ហើយ ដែល​ធ្វើ​ឱ្យស្ត្រី​គ្រប់​រូប​មាន​ភាព​រឹង​ប៉ឹង ពណ៌​សម្បុរ និង​ក្លិន​ខ្លួន​ខុសៗ​គ្នា។ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹករំអិល​ផង​ដែរ។ វា​ត្រូវ​បាន​គេ​ជឿ​ថា​បញ្ហា​ពិត​ប្រាកដ​បណ្តាល​មក​ពី៖ ភាព​ធាត់​ពេក អាកាស​ធាតុ​ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និង​ថ្នាំព្យាល​រោគ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​ការ​ហូរ​ទឹក​រំអិល។ ខាង​ក្រោម​នេះ​ជា​ដំណើរ​ជីវិត​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​ហូរ​ទឹក​អំបិលចេញ​ មក​ក្រៅ៖

សុខភាពទូទៅ៖ក្នុង​ដំណើរ​ជីវិត​អន់​ខ្សោយ នឹង​ធ្វើ​ឱ្យ​ការ​ហូរ​ទឹក​អំបិល​ខុស​ប្រក្រតី​កើត​ដោយ​ឯងៗ។ វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ត្រូវ​ទទួល​ទានអាហារ​ឱ្យ​បាន​សម​ស្រប។ ចំណែក​ឯ​ការ​ទទួល​ទាន​ដំណេក​ឱ្យបាន​គ្រប់​គ្រាន់​ក៏​អាច​ការ​ពារ​ពី​បញ្ហា​ នេះ​ផង​ដែរ។

ភាពធាត់ពេក៖ភាព​ធាត់​ពេក​អាច​ធ្វើ​ឱ្យមាន​ការ​ហូរ​ទឹក​អំបិល​ខុស​ប្រក្រតី។ អ្នក​ជំនាញ​បាន​និយាយ​ថា នៅ​ពេល​អ្នក​ធាត់​ពេក អ្នក​ចង់​តែ​ទទួល​ទាន​របប​អាហារ​តាម​ចំណូល​ចិត្ត ហើយ​អាហារ​ទាំង​នោះ​​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ដូច្នេះ​អាហារ​ដែល​អ្នក​បាន​ញ៉ាំ នឹង​មាន​ក្លិន​អសោច។

ក្នុងពេលមានផ្ទៃពោះ៖ការ​​ហូរ​ទឹក​អំបិល​ខុស​ប្រក្រតី​កើត​ឡើង​ដោយ​សារ​មាន​បំលាស់​ប្តូរ​អ័រម៉ូន​ក្នុង​រាង​កាយ។ មូល​ហេតុ​ផ្សេង​ទៀត បណ្តាល​មក​ពីការ​ប្រើ​ប្រាស់​ថ្នាំពន្យា​កំណើត និង​ថ្នាំ​កម្លាំង។

អស់រដូវ៖ការ​អស់​រដូវ​របស់​ស្ត្រី​ក៏​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ឱ្យមាន​លំហូរ​ទឹក​អំបិល​ផង​ដែរ។

អាកាសធាតុ៖អាកាស​ធាតុ​ក្តៅ ឬសម្លៀក​បំពាក់​គ្មាន​ខ្យល់​ចេញ​ចូល​ល្អ ជា​ពិសេស​ខោទ្រ​នាប់ ឬលក្ខខណ្ឌ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឱ្យមាន​សំណើម​លើ​ប្រដាប់​ភេទ ភាព​ក្តៅ និង​ភាព​ងងឹត គឺ​ជា​បុព្វ​ហេតុ​ធ្វើ​ឱ្យមាន​លំហូរ​ទឹក​អំបិល​ខុស​ប្រ​ក្រតី។

ថ្នាំមួយចំនួន៖មាន​ថ្នាំ​មួយ​ចំនួន​អាច​បណ្តាល​ឱ្យស្ត្រី​មាន​លំហូរ​ទឹក​អំបិល​ខុស​ ប្រក្រតី។ ថ្នាំ​ទាំង​អស់​នោះ​មាន​គ្រឿង​ផ្សំមួយ​ចំនួន​ធ្វើ​ឱ្យខ្លួន​មាន​ក្លិន​មិន​ ល្អ។ ដូច្នេះ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​ជៀស​វាង​ពី​បញ្ហា​មួយ​នេះ។

ទំនាក់ទំនងផ្លូវភេទ៖ជីវិត​ផ្លូវ​ភេទ​ក៏​ជា​ដំណើរ​ជីវិត​មួយ​បណ្តាល​ឱ្យ​មាន​លំហូរ​ទឹក​រំអិល​ខុស​ប្រ​ក្រតី​ដែរ។ ការ​មាន​ក្តី​សុខ​ជា​មួយ​នឹង​ដៃគូ​ច្រើន នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ឆ្លង​រោគ​ដល់​ប្រដាប់​ភេទ ធ្វើ​ឱ្យស្ត្រី​មាន​លំហូរ​ទឹក​រំអិល​ខុស​ប្រ​ក្រតី។

ការឆ្លងរោគ៖នៅ​ពេល​អ្នក​កើត​ជំងឺ​ផ្តា​សាយ ឬការ​វាយ​លុក​របស់​វីរុស រាង​កាយ​របស់​អ្នក​នឹង​ជួប​ឥទ្ធិពល​អាក្រក់​បណ្តាល​ឱ្យ​មាន​លំហូរ​ទឹក​រំអិល​ខុស​ប្រក្រតី។

អ្នកកើតជំងឺទឹកនោមផ្អែម៖អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​អំបិល​មាន​បរិមាណ​តិច និង​មាន​ក្លិន​ដូច​ខ្ទឹម​ស។ នេះ​ដោយ​សារ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ៕

ផ្តល់សិទ្ធិដោយ៖ khmerpropey

ពាក្យទាក់ទង ៖
 

មតិយោបល់