ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ដើម្បី​សម្រស់​ស្រស់​ស្អាត​ពេល​ព្រឹកព្រលឹម ស្រី​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ពេល​យប់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នេះ​ជា​អាថ៌កំបាំង​មួយ​ដែល​សុភាព​នារី​ជាច្រើន​មិន​បាន​ដឹង ហើយ​នោះ​គឺជា​រឿង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូចនេះ​បើ​ស្រី​ចង់​ឲ្យ​សម្រស់​ពេល​ព្រឹកព្រលឹម​ស្រស់​ស្រាយ គួរ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ពេល​យប់ ទើប​ល្អ៖

១.ងូតទឹក​ពេល​យប់៖ព្រោះ​តែ​ភាព​ហត់នឿយ​ខ្លាំង ធ្វើឲ្យ​នារី​ៗ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ។ តែ​បើ​រំលង​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​ស្បែក​មុខ និង​ស្បែក​ខ្លួន​បាត់បង់​ជាតិ​សំណើម និង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ការ​ងូតទឹក​ពេល​យប់ ហើយ​ព្រឹក​ឡើង​ងូត​ម្ដង​ទៀត​នោះ​អារម្មណ៍​យើង​នឹង​ជ្រះថ្លា។

២.ជម្រះ​គ្រឿង​សម្អាង៖បើ​ពេល​យប់​ឡើង​យើង​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ទេ នោះ​ស្បែក​មុខ​យើង​នឹង​មាន​បាក់តេរី​ច្រើន និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន,អាលែកហ្សី ជាដើម។ ម្យ៉ាង​ទៀត​អាច​ពេល​ព្រឹក​ទើប​យើង​សម្អាត ធ្វើឲ្យ​មិន​ជ្រះ​ស្អាត​គ្រឿង​សម្អាង។

៣.លាប​ឡេ​ផ្ដល់​ជាតិ​សំណើម៖ពេល​យប់​យើង​លាប​ឡេ​ផ្ដល់​ជាតិ​សំណើម នោះ​ព្រឹក​ឡើង​ស្បែក​យើង​នឹង​ទន់​រលោង។

៤.ដុះ​ធ្មេញ៖ការ​សម្អាត​ធ្មេញ​មុន​យប់​មុន​ចូលគេង ធ្វើឲ្យ​មាត់​យើង​គ្មាន​ក្លិន​ពេល​ក្រាក​ពី​គេង និង​អាច​ជួយ​កម្ចាត់​បាក់តេរី​ទៀត​ផង។

៥.ញ៉ាំ​ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ៖ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ​មិន​ធ្វើឲ្យ​យើង​ចូល​បន្ទប់ទឹក​ពេល​យប់​ឡើយ តែ​វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា។

៦.រៀបចំ​ដំណេក​ឲ្យ​បាន​ល្អ៖មុន​ចូលគេង​យើង​ត្រូវ​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ហើយ​កម្រាល​ពូក​ត្រឹម​រាប​ស្មើ ដើម្បី​កុំឲ្យ​ស្បែក​យើង​ជ្រីវជ្រួញ​ពេល​ព្រឹក។

៧.សមាធិ៖ដើម្បី​ឲ្យ​គេង​លក់​ស្រួល យើង​គួរ​អង្គុយ​សមាធិ ១០ ទៅ ១៥ នាទី ទើប​អារម្មណ៍​ស្រឡះ​ល្អ៕

ប្រភព៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់